ខេត្ដកំពត ៖ ភ្លើងតណ្ហាបានធ្វើឲ្យបុរសម្នាក់ត្រូវចាប់ឃាត់ខ្លួនបន្ទាប់ជននេះបានធ្វើសកម្មភាពទៅប៉ងចាប់រំលោភសេពសន្ថវៈ ខណៈដែលនាងដេកតែម្នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ។
ជនសង្ស័យមានឈ្មោះ ម៉ិត រី ភេទ ប្រុស អាយុ២៣ឆ្នាំ ជាជនជាតិខ្មែរ-អ៊ីស្លាម ។ ចំណែកនារីរងគ្រោះមាន ឈ្មោះ ម.ស.រ អាយុ២០ឆ្នាំ ជនជាតិខ្មែរ-អ៊ីស្លាមដូចគ្នា មានទីលំនៅរួមគ្នាជាមួយជនសង្ស័យក្នុងភូមិ-សង្កាត់ខាងលើ ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងទៀត ថា មុនពេលមានករណីនេះកើតឡើង នារីម.ស.របានដេកនៅលើផ្ទះតែម្នាក់ឯង ដោយប្អូនប្រុសរបស់នាងរវល់ចេញទៅក្រៅផ្ទះបាត់ឃើញឱកាសល្អបុរស កំហូចក៏លួចចាក់សោទ្វារផ្ទះរបស់នារីរងគ្រោះ ដើម្បីចូលទៅចាប់រំលោភ ប៉ុន្ដែពេលធ្វើ សកម្មភាពនាងក៏ស្រែកថែមទាំងបាន ប្រតាយប្រតប់គ្នាទើបការប៉ុនប៉ងរំលោភ ពុំបានសម្រេច ។
ប្រភពដដែលបានបន្តទៀតថា ផ្ទះជនសង្ស័យនិងផ្ទះនារីរងគ្រោះ នៅជិតគ្នាហើយបុរសកំហូចនេះក៏ជា ពួកម៉ាកប្អូនប្រុសរបស់នារីរងគ្រោះទៀតផង ។ នៅយប់កើតហេតុស្របពេលប្អូន ប្រុសនារីរងគ្រោះទាញទ្វារបិទដោយទុក បងស្រីដេកលើផ្ទះតែម្នាក់ឯងបែបនេះ ជនស្ស័យក៏លួចចាក់សោទ្វារចូលចាប់រំលោភ ប៉ុន្ដែត្រូវនាងស្រែកទើបបែកការ ហើយក៏ភ្ញាក់ផ្អើលដល់អ្នកជិតខាងចាប់ឱ្យសមត្ថកិច្ច ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំង កងរាជអាវុធហត្ថខេត្ដកែបបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដកំពត ចាត់ការតាមផ្លូវច្បាប់៕