បុរស​ម្នាក់​បាន​ដេក​សន្លប់​ស្តូក​នៅ​កន្លែងកើតហេតុ ខណៈដែល​ជិះ​ម៉ូតូ ត្រូវ​រថយន្តបុក​ពេញទំហឹង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បណ្តាល​ឲ្យ​បុ​រ​ម្នាក់​បាន​រងរបួស​ធ្ងន់​សន្លប់​ស្តូកស្តឹង ខណៈដែល​ជិះ​ម៉ូ​តួ​ស្មាស់​មួយគ្រឿង​បម្រុង​បត់​ក៏ត្រូវ​រថយន្ត​ម៉ាក ព្រូស​បុក​ពីក្រោយ​ពេញទំហឹង​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​១១០ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​អ្នកបើករថយន្ត​បង្ក​ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-9216 បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បួ​ង ។ ចំណែក​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1N-9980 ក្នុងទិសដៅ​ពី​លិច​មក​កើត​បម្រុង​បត់​ចូល​ផ្លូវ​១១០​ខាង​។

 

​ប្រភព​ដដែល​បាន​បន្តថា ពេល​ជិះ​ម៉ូតូ​មកដល់​ចំណុចកើតហេតុ​បម្រុង​បត់​ស្រាប់តែ​រថយន្ត​បាន បើក​លឿន​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​បណ្តាល​ឲ្យ​សន្លប់​ស្តូក​ស្តឹ ង​នៅនឹងកន្លែង​កើតហេតុ ត្រូវបាន​អ្នកឃើញ​ហេតុការណ៍​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ ។​

 

​ក្រោយ​កើតហេតុ​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ចរាចរ​យកទៅ​រក្សាទុក​នៅ​អធិការ ដ្ឋា​ន​នគរបាល​ខណ្ឌ​សែន​សុខ​រង់ចាំ​ដោះស្រាយ​តាមច្បាប់ ៕

a3108

 

Leave a Reply

(*) Required, Your email will not be published