ខេត្តបន្ទាយមានជ័យ ៖ ចោរបានកាច់.កម៉ូតូ ខណៈដែលម្ចាស់បានលង់លក់ក្រោយឥទ្ធិពលថ្នាំផ្តាសាយ ខណៈដែលម្ចាស់ម៉ូតូបានលេបថ្នាំរួចចូលទៅដេកក្នុងបន្ទប់ ទុកម៉ូតូចតចោលមុខបន្ទប់ជួល ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥និង៣៤នាទីល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ នៅខាងជើងសាលាសង្កាត់ ប៉ោយប៉ែត ស្ថិតក្នុងភូមិមិត្ដភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ។
ជនរងគ្រោះមានឈ្មោះ សាន វុទ្ធី អាយុ២៦ ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យប៉ោយប៉ែត ស្នាក់នៅបន្ទប់ជួលក្នុងភូមិកើត។
តាមសម្តីរបស់ម្ចាស់ម៉ូតូបានឲ្យដឹងថា មុនកើតហេតុគាត់បានចេញពីបង្រៀនសិស្សមុនម៉ោងដោយមានអាការគ្រុនផ្ដាសាយ ក៏លេបថ្នាំផ្ដាសាយ លុះមកដល់បន្ទប់ជួលចតម៉ូតូរបស់គាត់ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ1AV-9555 នៅមុខបន្ទប់រួចចូលទៅដេក ខណៈដេកមិនទាន់លក់ស្រួលបួលផងក៏ឮស្នូរសំឡេងបព្ឆោះម៉ូតូ ក៏ស្រែកឆោឡោ តែចោរបានជិះគេចខ្លួនដោយសុវត្ថិភាព។ ក្រោយពីចោរយកទៅបាត់ហើយ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍៕