ប្រទេសវៀតណាម ៖ ប្រិយមិត្តខ្លះប្រហែលជាពិបាកនឹងយល់បានជ្រៅជ្រះហើយ ពីទំនៀមទម្លាប់ក្នុងការស្លៀកពាក់របស់ស្ត្រីវៀតណាមក្នុងសម្លៀកបំពាក់ "Ao Dai" នោះ។ សម្រាប់ពណ៌ សម្លៀកបំពាក់ គឺចង្អុលបង្ហាញពីបុគ្គលិកលក្ខណៈ និងវ័យរបស់អ្នកស្លៀកពាក់។
ចំពោះនិស្សិតស្រីៗ គឺពួកគេស្លៀកពាក់ក្នុងឯកសណ្ឋាន Ao Dai ខោអាវវែងពណ៌ស។ ដោយឡែក នារីក្មេងៗដែលស្លៀកពាក់ខោអាវវែងសសុទ្ធ ទាំងក្នុង-ក្រៅ គឺជាការសម្គាល់នូវភាពបរិសុទ្ធរបស់ពួកគេ។
រីឯនារីដែលមានវ័យចំណាស់ ប៉ុន្តែមិនទាន់រៀបការ គឺពួកគេផ្លាស់ប្តូរពណ៌សម្លៀកបំពាក់ទៅជាប៉ាស្តែល (ពណ៌ព្រឿងៗ)។ ចំណែកស្ត្រីរៀបការហើយដែលស្លៀកសម្លៀកបំពាក់ "Ao Dai" នេះដែរ គឺមានលក្ខណៈពណ៌ដិតខ្លាំង ដែលជាធម្មតា គឺពួកគេស្លៀកពាក់អាវស និងខោវែង៕