បុរស​៣​នាក់​ចរចា​តម្លៃ​ត្រូវរ៉ូវ ពេល​រួមភេទ​រួច​មិន​ឲ្យ​ថ្លៃឈ្នួល ត្រូវ​នាង​ប្តឹង​ឲ្យ​សម្ថ​កិច្ច​ចាប់​ទាំងយប់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យុវជន​ពីរ​នាក់​ក្នុងចំណោម​បក្សពួក​បីនាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍ ទួល​សង្កែ ចុះមក​ឃាត់ខ្លួន​ភា្ល​មៗ​នៅ​ចំណុច​ក្នុង​វិ​ទ្យា​ស្ថា​ន​​វិទ្យាសាស្ត្រ​ថែទាំ និង​អម​វេជ្ជ សាស្ត្រ ភ្នំពេញ តាម​បណ្តោយ​ផ្លូវ​លេខ​៧០ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ដោយសារ​ពួកគេ​ទាំងបី នាក់​យក​នារី​បម្រើការ​ផ្លូវភេទ​ទៅ​រួមភេទ​ម្តងម្នាក់​ប្តូរ​នឹង​លុយ​៣​ម៉ឺន រៀល ប៉ុន្តែ​ដោយសារ ពួកគេ​ទាំងបី​គ្មាន​លុយ​គ្រប់​ឲ្យ​នារី​ខាងលើ​ទើប​នារី​នោះ​ប្តឹង​ឲ្យ សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៣​។​

 

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​ខាងលើ​ឈ្មោះ គឹម លីន អាយុ​៣២​ឆ្នាំ ស្នាក់នៅ​ផ្លូវ​រទេះភ្លើង ស្ថិតក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ ចំណែកឯ​យុវជន​ទាំងបី​នាក់​ខាងលើ​នៅ​មិនទាន់​ស្គាល់​អត្ត​ស​ញ្ណា​ណ នៅឡើយ​ទេ​។

 

​នារី​រងគ្រោះ​ខាងលើ​បាន​និយាយ​រៀប​រាប់ទាំង​ទឹកភ្នែក​ហូរ​សស្រាក់​ថា មុនពេល​កើតហេតុ យុវជន​ទាំងបី​នាក់​ជា​មនុស្ស​ធ្លាប់​ស្គាល់​ពីមុនមក ហើយ​បាន​ទូរស័ព្ទ​ទៅ​រូប នាង​ដើម្បី​ចរចារ​ថ្លៃ​រួមភេទ​។ ខណៈនោះ​រូបនាង​បាន​ទារ​ក្នុង​ម្នាក់​១៥០០០​រៀល បើ​បីនាក់ ៤៥០០០ រៀល ប៉ុន្តែ​ភាគី​ខាង​យុវជន​បាន​អង្វរករ​សុំ​ក្នុង​ម្នាក់​១​ម៉ឺន​រៀល​បាន​ហើយ ព្រោះ​ពួកគេ​មាន​បន្ទប់​សម្រាប់​ដេក​ស្រាប់ ។ ដោយហេតុតែ​ចង់បាន​លុយ​រូបនាង​ក៏​យល់ព្រម​តាម សំណើរ​របស់​យុវជន​ទាំងបី​នាក់​ខាងលើ​។

 

​នាង​បាន​បន្តថា ក្រោយពី​ចរចារ​ត្រូវ​វូ​វ​គ្នា​រូបនាង​បាន​ជិះ​ម៉ូតូឌុប​ពី​កន្លែង​ស្នាក់នៅ ឆ្ពោះ​មកដល់​កន្លែងកើតហេតុ ហើយ​ត្រូវ​ជន​ទាំងបី​នាក់​ដឹក​ដៃ​នាង​ចូលទៅក្នុង​បន្ទប់​ក្នុង វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ថែទាំ​និង​អម​វេជ្ជសាស្ត្រ​ភ្នំពេញ រួច​ពួកគេ​បានធ្វើ​សកម្មភាព​រំលោភ​ម្តងម្នាក់ តែ​ទើបតែ​រំលោភ​បាន​ពីរ​នាក់​ប៉ុ​ណ្តោះ នារី​ខាងលើ​ខ្លាច​ចាញ់បោក​ក៏​សុំ​ប្រាក់​មុន ទើប​ឲ្យ​យុវជន​ចុងក្រោយ​បន្ត​រំលោភ​នាង​។ ភ្លាមៗ​នោះ ក្រុមយុវជន​ទាំងបី​នាក់​បាន​ប្រមូល​លុយ គ្នា​ឲ្យ​នារី​ខាងលើ​មិន​គ្រប់​ឡើយ ដូច្នេះ​រូបនាង មិន​ព្រម​ក៏​ឈ្លោះប្រកែក​គ្នា​បង្ក​ឲ្យ​មានការ​ភ្ញាក់ ផ្អើល​ឆោ​រ​ឡោរ​ដល់​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​និង ឃា​ត់​ខ្លួន​យុវជន​ពីរ​នាក់​ក្នុងចំណោម​បក្សពួក បីនាក់​យកទៅ​កាន់​ទីស្នាក់ការ​ន​គ​របាល​ប៉ុស្តិ៍​ទួល​សង្កែ​ដើម្បី​បន្ត ការសាកសួរ​ឲ្យ​បាន​ច្បាស់​ចំពោះ​កា​រ​ចោ​ទ​ប្រ​កាន់​របស់​នា​រី​ខាងលើ​។

 

​គួរ​បញ្ចា​ក់ថា ក្រោយពី​កើតហេតុ​ហើយ​យុវជន​ទាំង​បីនាក់​បានប្រកែក​មិន​ទទួលខុសត្រូវ ចំពោះ​ការចោទប្រកាន់​របស់​នា​រី​ខាងលើ​ឡើយ ដោយ​ពួកគេ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នារី​ខាងលើ​បាន​បន្លំ​ចូលទៅក្នុង វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ថែទាំ​និង​អម​វេជ្ជសាស្ត្រ ភ្នំពេញ ដើម្បី​លួច​យក​ធុង​បេ​ត្រូ និង​អាវយឺត​ចំនួន​បី​។ ទាក់ទិន​នឹង​ករណីនេះ​សមត្ថកិច្ច​នៅ​មិនទាន់​ដឹង ថា​ជា​ករណី​រួមភេទ ប្តូរ​នឹង​លុយ ឬក៏​ជា​ករណី​របស់​នារី​ខាងលើ​បន្លំ​មក​លួច​ទ្រព្យសម្បត្តិ​នោះទេ ដោយ​សមត្ថកិច្ច​សុំ​មិនទាន់​បញ្ជាក់ រង់ចាំ​សួរនាំ​ឲ្យ​បាន​ច្បា​ស់សិន​៕

27-12-2013

 

Leave a Reply

(*) Required, Your email will not be published