រថយន្តក្រុង​បាន​ក្រឡាប់​ធ្លាក់​ជ្រោះ បណ្តាល​ឲ្យ​ស្លាប់​៣២​នាក់ ៤​នាក់​រងរបួស និង​មួយចំនួនទៀត​បាន​បាត់​ខ្លួន​នៅ​ភាគ​ឦសាន​ប្រទេស​ថៃ​

, , Leave a comment

​ប្រទេស​ថៃ ៖ មនុស្ស​យ៉ាងហោចណាស់​ស្លាប់​៣២ នាក់ ហើយ​និង​៤​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​ព្រមទាំង​បាត់​ខ្លួន​មួយចំនួនទៀត ខណៈដែល​រថយន្តក្រុង​មួយគ្រឿង​បាន​ជ្រុល​ធ្លាក់​ពីលើ​ស្ពាន​ចូល​ជ្រោះ​ជ្រៅ​មួយកន្លែង  ភាគ​ឦសាន​នៃ​ប្រទេស នៅ​ថ្ងៃ​សុក្រ​នេះ​ពេល​កំពុងធ្វើដំណើរ​។ នេះ​យោ​ង​តា​ម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​ដែល​បាន​ចុះផ្សាយ​នា​ថ្ងៃ​ចន្ទ​នេះ​។​

thai_27-12-2013_bus (3)

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​ក្នុងស្រុក​លំ​សាក់ ខេត្ត​ផេ​ត​ឆា​ប៊ុន កាលពី​ពាក់កណ្តាល​អា​ធ្រា​ត​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ ពោលគឺ​ចំ​ពេលដែល​រថយន្តក្រុង​មួយគ្រឿង​នោះ​ប៉ន​ប៉ុង​ធ្វើដំណើរ​ទៅកាន់​ខេត្ត ឆៀង​រ៉ៃ ភាគ​ឦសាន​ប្រទេស​។ ស្នងការ​ខេត្ត​ផេ​ត​ឆា​ប៊ុន បាន​ប្រាប់​សារព័ត៌មាន​AFP​ថា ឧបទ្ទវហេតុ​លើក​នោះ​អាច​បណ្តាលមកពី​អ្នកបើកបរ​។ សាក្សី​បាន​និយាយថា រថយន្តក្រុង​មួយគ្រឿង​នោះបាន​បើកបរ​ក្នុង​ល្បឿន​ដ៏​លឿន មុនពេល​បាន​ធ្លាក់​ទៅក្នុង​ជ្រោះ​ជម្រៅ​៣០​ម៉ែត្រ​មួយ​នោះ​។​

thai_27-12-2013_bus (2)

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា រថយន្តក្រុង​ដែល​បាន​ផ្ទុក​អ្នកដំណើរ​៤០​នាក់​មួយគ្រឿង​នោះ ត្រូវ​រង​ការខូចខាត​ទាំងស្រុង​។ ក្រុម​អ្នក​សង្គ្រោះ​នៅតែ​បន្ត​ស្វែងរក​អ្នក​បាត់​ខ្លួន​បន្ថែមទៀត​។​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​ចំ​ពេលដែល​ប្រជាពលរដ្ឋ​ថៃ​រាប់លាន​នាក់ ត្រូវធ្វើ​ដំណើរ​កំសាន្ត អំឡុង​បុណ្យ​ឆ្លង​ឆ្នាំ​។​
​គួររម្លឹកថា កាលពី​ខែតុលា ឆ្នាំ​២០១៣ មាន​មនុស្ស​យ៉ាងតិច​២០​នាក់​បាន​ស្លាប់ ខណៈដែល​រថយន្តក្រុង​មួយគ្រឿង​បាន​ធ្លាក់ចូល​ជ្រោះ​មួយកន្លែង ស្ថិតក្នុង​តំបន់​ភាគ​ខាងជើង​ឆៀង​ខាងកើត​ប្រទេស​ថៃ​។

thai_27-12-2013_bus (4)

របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​មនុស្ស​១​សែន​នាក់ នៃ​ប្រជាជន​ថៃ​សរុប​នោះ មាន​ប្រមាណ​៣៨​នាក់​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​។ បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​ស្ថិតក្នុង​អាស៊ីអាគ្នេយ៍​នេះ ជា​មធ្យម មាន​ត្រឹម​ប្រមាណ​១៨​នាក់​ប៉ុណ្ណោះ ក្នុងចំណោម​មួយ​សែន​នាក់​៕

  thai_27-12-2013_bus (1) 

 

Leave a Reply

(*) Required, Your email will not be published