មន្ត្រី​សូ​រិ​យោ​ដី​ខេត្ត​ព្រះសីហនុ រង​ការចោទប្រកាន់ថា ជម្រិត​ទារលុយ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដី ក្រោយ​ដែល​លោក សូ សុខ ប្រធាន​មន្ទីរ​សូ​រិ​យោ​ដី​ខេត្ត​ព្រះសីហនុ​ធ្លាប់បាន​អះអាងថា នឹង​វែក​រកមុខ​ឲ្យ​ឃើញ​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ដាច់ស្រយាល​នៃ​ខេត្ត​ព្រះសីហនុ គឺ​ភូមិ​អន្លង់​ក្រពើ​កំពុង​ប្រតិកម្ម​ខ្លាំង​ឡើងៗ ដោយ​ចោទថា មន្ត្រី​សូ​រិ​យោ​ដី បាន​ជម្រិត​ទារលុយ​ឆៅៗ​ពី​ពួកគាត់ ជា​ថ្នូរ ដើម្បី​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់ ។​

 

​ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់​ទៀតថា មិន​ត្រឹមតែ​ប៉ុណ្ណោះ​អ្វីដែល​អាក្រក់​បំផុត​នោះ ការ​ជ​ម្រ​ត​ទារលុយ​យ៉ាង​អនាធិបតេយ្យ​របស់​ក្រុមមន្ត្រី​ទាំងនេះ ក៏មាន​មន្ត្រី​ខិលខូច​ខ្លះ​បាន​ឆ្លៀត​ឱ​ការទទួល​លុយ​ពី​ប្រជាពលរដ្ឋ​ហើយ ហើយ​បែរជា​ចេញ​ប័ណ្ណ​ក្លែងក្លាយ​ឲ្យ​ពួកគាត់​ដែលជា​ចំណុច​ដ៏​គ្រោះថ្នាក់​បំផុត ។ ថែម​លើ​នេះ​ប្រជាពលរដ្ឋ​បាន​និយាយ​ដោយ​ត្រង់ៗ​ថា ក្រុមនិស្សិត​សម្តេច​តេ​ជោ សហការ​ជាមួយ​មន្ត្រី​សូ​រិ​យោ​ដី​ខេត្ត​ព្រះសីហនុ បាន​ចុះទៅ​វាស់វែង​ដី​ឲ្យ​ពួកគាត់​តាំងពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៣ មកម្ល៉េះ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ នៅ​មិនទាន់​ចេញ​លទ្ធផល​អ្វី​នៅឡើយ​ទេ ផ្ទុយទៅវិញ​បែរជា​លេចចេញ​មាន​អ្នករត់​ការ​ឲ្យ​ពួកគាត់​បង់លុយ​ក្នុង​មួយ​គ្រួសារៗ ចាប់ពី​១​ពាន់​ដុល្លារ រហូតដល់​៣​ពាន់​ដុល្លារ ដើម្បី​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ស្របច្បាប់ ។​

 

​ចំពោះ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ភូមិ​អន្លង់​ក្រពើ កំពុងមាន​ការព្រួយបារម្ភ​ចំពោះ​ការចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​របស់​ពួកគាត់ ព្រោះ​កន្លងមក​មាន​ជនខិលខូច​មួយចំនួន ដែលមាន​លុយ​មានអំណាច​បាន​លួច​ទៅធ្វើ​ប័ណ្ណកម្មសិទ្ធិ តាមរយៈ​អំពើពុករលួយ ហើយ​មក​រស់នៅ​លើដីរ​បស់​ពួកគាត់ ដែល​ពួកគាត់​បានមក​រស់នៅ​យូរ​ឆ្នាំ​ខ្លះ​រហូតដល់​២០​ឆ្នាំ ដែល​បង្កើត​ឲ្យ​បញ្ហា​យ៉ាង​ចម្រូងចម្រាស ។​

 

​នៅ​ចំពោះមុខ​ករណីនេះ​លោក សូ សុខ ប្រធាន​មន្ទីរ​សូ​រិ​យោ​ដី​ខេត្ត​ព្រះសីហនុ​ធ្លាប់បាន​អះអាងថា នឹង​វែក​រកមុខ​មន្ត្រី​ខិលខូច​ទាំងនោះ​ឲ្យ​ឃើញ ព្រោះ​វា​បានន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​នយោបាយ​ដីធ្លី​របស់​រដ្ឋាភិបាល ប៉ុន្តែ​យ៉ាងណាក៏ដោយ​រហូតមកដល់​ថ្ងៃនេះ គេ​ហាក់ដូចជា​មិនទាន់​ឃើញ​ចំ​ណា​ត់​កា​រ​​ជាក់ស្ដែង​លើ​បញ្ហា​នេះ​នៅឡើយ​ទេ​៕

27-12-2013

 

Leave a Reply

(*) Required, Your email will not be published