​អំ​ពើពុ​ក​រ​លួយ​​​ស៊ី​ដា​ច់​​​រ​បប​​​កូ​នចៅ​​​រ​ប​ស់​លោ​ក​ សុ​ខ វណ្ណ​​អឿន​ ប្រ​ធា​ន​​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបាត់ដំបង បង្ក​ឲ្យ​មានទំនាស់​ផលប្រយោជន៍​ខ្វែងគំនិត​គ្នា​បែកផ្សែង​

, , Leave a comment

​ខេត្តបាត់ដំបង ៖ មន្ត្រីរាជការ​ជាច្រើនរូប ដែល​បម្រើ​ការងារ​ដ៏​សកម្ម នៅក្នុង​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង កំពុង​តែមាន​សតិអារម្មណ៍​មិនល្អ ដោយសារតែ​ប្រធាន​របស់ខ្លួន ពុករលួយ​ដល់​កំពូល កេងប្រវ័ញ្ច​ប្រាក់​ស្ទើរ​គ្រប់ជំពូក​សូម្បីតែ​ប្រេងឥន្ធនៈ ក៏​លោក​ប្រធាន​មន្ទីរ សុខ វណ្ណ​អឿន ស៊ីដាច់​ស្ទើរ​ទាំងស្រុង ចែក​តែ​បក្ខពួក ២-៣ នាក់ និង​អសមត្ថភាព ក្នុងការ​គ្រប់គ្រង​ដឹកនាំ ដែល​ករណីនេះ​គួរតែ​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ របស់លោក ឳ​ម យ៉ិនទៀង ស្រាវជ្រាវ​ស៊ើបអង្កេត​ឡើងវិញ​ផង​។​

 

​តាម​មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង បានអោយដឹងថា នៅក្នុង​មន្ទីរ​មួយ​នេះ បានកើត​មានរឿង​អាស្រូវ ពុករលួយ​ជាច្រើន ប្រព្រឹត្ត​ដោយ​លោក​ប្រធាន​មន្ទីរ សុខ វណ្ណ​អឿន និង​បក្ខពួក ២-៣ នាក់​បន្ទាប់ពី​ប្រធាន​មន្ទីរ​រូបនេះ ប្តូរ​ពី​ខេត្តព្រៃវែង មក​ធ្វើជា​ប្រធាន មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង អស់​រយៈពេល ជាច្រើន​ឆ្នាំ​មកនេះ​។ តាម​ប្រភព​ដដែល​បាន​បន្តថា អំពើពុករលួយ​របស់ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ លោក សុខ វណ្ណ​អឿន នោះ​គឺ​គាត់​បាន​ឃុបឃិត ជាមួយ​បក្ខពួក​ស៊ីដាច់ ប្រាក់​បេសកកម្ម ប្រេង​ឥន្ទ​នៈ និង​ប្រាក់​សម្រាប់​ឧបត្ថម្ភ មន្ត្រីរាជការ​និង​គ្រោះថ្នាក់​ផ្សេងៗ យកមក​ធ្វើជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

 

​លោក សុខ វណ្ណ​អឿន ពុំ​សូវ​បាន​គិតពី​ទុក្ខវេទនា និង​បញ្ហា​ជីវភាព របស់​មន្ត្រី​ក្រោម​ឪ​វាទ នោះទេ​ហើយ​នៅក្នុង​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង ក្រោម​ការដឹកនាំ​របស់​លោក សុខ វណ្ណ​អឿន ដើមឡើយ ប្រាក់​បេសកកម្ម ប្រេង​ឥន្ទ​នៈ និង​លុយ​ឧបត្ថម្ភ​មន្ត្រីរាជការ មាន​ជំងឺ​រឺ​មាន​គ្រោះថ្នាក់​ផ្សេងៗ គឺ​លោក សុខ វណ្ណ​អឿន បាន​បញ្ជា​ឲ​មន្ត្រី​ក្រោម​ឪ​វាទ ស៊ី​ញ៉េ​បើកប្រាក់ និង​ប្រេង ប៉ុន្តែ​មិនដែល​បានទទួល​ទេ​  ព្រោះ​ប្រាក់​និង​ប្រេង លោក​ប្រធាន ស៊ីដាច់​ទាំងអស់​។ ក្រោយពី​មន្ត្រី​ក្រោម​ឪ​វាទ​ជាច្រើនរូប​បានដឹង អំពី​ពុតត្បុត​អាក្រក់​បែបនេះ នៅពេល​លោក​ប្រធាន​ឲ្យ​ស៊ី​ញ៉េ បើកប្រាក់​និង​ប្រេង លើក​ក្រោយ​ទៀត មន្ត្រី​ទាំងនោះ​លេង​ស៊ី​ញ៉េ​ទទួល​។​

 

​ដោយសារ​បញ្ហា​នេះ​លោក​ប្រធាន សុខ វណ្ណ​អឿន បាន​បែកគំនិត​ថ្មី ប្រើ​ឲ្យ​បុគ្គលិក​ស្រី​មួយចំនួន ក្លែង​ស៊ី​ញ៉េ​ជួស​ឈ្មោះ​មន្ត្រី ដែល​មិន​យល់ព្រម​ស៊ី​ញ៉េ បើកប្រាក់​និង​ប្រេង​ទាំងនោះ​។ តាម​ប្រភព​ដដែល​បាន​បន្ថែមទៀតថា បើសិនជា​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចង់​ស្រាវជ្រាវ​ករណី​អំពើពុករលួយ របស់លោក​ប្រធាន សុខ វណ្ណ​អឿន និង​បក្ខពួក គឺ​មិន​ពិបាក​ទាល់តែសោះ គ្រាន់តែ​យក​បញ្ជី​ឈ្មោះ​មន្ត្រី ដែល​ត្រូវ​ទទួលបាន​ប្រាក់​បេសកកម្ម ប្រេង​ឥន្ទ​នៈ និង​ប្រាក់ឧបត្ថម្ភ មន្ត្រី​មាន​ជំងឺ ហើយ​ហៅ​សាមីខ្លួន​មន្ត្រី ដែលមាន​ឈ្មោះ​នោះ និង​ផ្ទៀងផ្ទាត់​ហត្ថលេខា​មន្ត្រី​ទាំងនោះ ប្រាកដជា​រកឃើញ​ការពិត​ជាមិនខាន​។ ដោយ​រឿងអាស្រូវ​របស់លោក សុខ វណ្ណ​អឿន មាន​ច្រើន​ករណី ពុំ​អាច​និយាយ​អស់​នៅពេលនេះ សូម​បន្ត​នៅពេល​ក្រោយ​៕

27-12-2013

 

Leave a Reply

(*) Required, Your email will not be published