ស្លាប់​២ របួសធ្ងន់​ម្នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ និង​រថយន្ត​ដឹក​អ្នកដំណើរ​

, , Leave a comment

​ខេត្ដ​ស្វាយរៀង ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​អ្នកដំណើរ​ប្រភេទ​ទួរីស​ជាមួយនឹង​ម៉ូតូ​បាន​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិតនៅ​ក្នុងភូមិ​ពភ្លា សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។​

 

​ជនរងគ្រោះ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​មានឈ្មោះ ប៊ុន រាជ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​សិស្ស​មាន​ទីលំនៅ​ក្នុងភូមិ​បុស្ស​ផ្លាំ​ង ឃុំ​បុស្ស​មន ស្រុក​រំដួល ខេត្តស្វាយរៀង និង​ឈ្មោះ ផុន សា​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ក្នុងភូមិ​ថ្មី ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ខេត្តស្វាយរៀង​។ ចំណែក​ជនរងគ្រោះ​ដែល​របួសធ្ងន់​មានឈ្មោះ អ៊ុក រតនៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​សិស្ស មាន ទីលំនៅ​ក្នុងភូមិ​បុស្ស​ស្វាយ ឃុំ​បុស្ស​មន ស្រុក​រំដួល ។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ពេល​កើតហេតុ​មាន​យុវជន​៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1BA-0254 ធ្វើដំណើរ​ពី​ត្បូង​មក​ជើង ក្នុងស្ថានភាព​ស្រវឹងស្រា​។ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​បុក​ជាមួយ​រថយន្ដ​ទួរីស​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ១២​កៅអី ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​2A-9935 ជិះ​បញ្ច្រាស ទិស​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាលឱ្យ​ជនរងគ្រោះ​ប៉ើង​ចូល​ក្រោម​រថយន្ដ​ដោយ​បោក​ក្បាល​នឹង​កញ្ចក់​រថយន្ដ ។ ដោយ​ឃើញ​ហេតុការណ៍​បែបនេះ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​ដោយ​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

26-12-2013

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង និង​យក​រថយន្ត​រួមទាំង​ម៉ូតូ​ទៅ​រក្សា​នៅ​អធិការដ្ឋាន រង់ចាំ​ការដោះស្រាយ​ជា​ក្រោយ​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ដ​ស្វាយរៀង ដើម្បី​ធ្វើការ​សង្គ្រោះ ។ ចំណែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​រង់ចាំ​សាច់ញាតិ​មក​ទទួល​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

 

Leave a Reply

(*) Required, Your email will not be published