ស្ត្រី​ម្នាក់​ត្រូវ​ជាប់គុក ១៥​ឆ្នាំ បន្ទាប់ពី​ជូន​កាដូ​ដ៏​ព្រៃផ្សៃ​ទៅ​មិត្ត​ប្រុស​ក្នុង​ថ្ងៃបុណ្យ គ្រី​ស្ត​ម៉ាស​

, , Leave a comment

​ប្រទេស​ស៊ូដង់ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ចោទប្រកាន់​អំពើ​មនុស្សឃាត​ដោយបាន​ប្រើ​កាដូ​គ្រី​ស្ត​ម៉ាស​១ ចាក់​មកលើ​ដៃគូ​ស្នេហ៍​របស់ខ្លួន​ជាង ៣០ កាំបិត រហូត​ទាល់​ស្លាប់​តែម្តង​។នេះ​បើ​យោ​តាម​គេហទំព័រ​សង្គម​កម្សាន្ត​របស់​ប្រទេស​អង់គ្លេស​ឈ្មោះ​ដាយ​លី​ម៉ែ​ល

 

​ស្ត្រី​រូបនោះ​មានឈ្មោះ Jeanette Javell អាយុ ៤២ ឆ្នាំ បាន​ប្រើ​កាំបិត ១​ដែលជា​កាដូ​ជូន​នាង​ពី​សំណាក់​ថៅកែ​របស់​នាង ដើម្បី​សម្លាប់​ដៃគូ​របស់​នាង​ឈ្មោះ Ingemar Wallin អាយុ ៤៩ ឆ្នាំ ខណៈ​គាត់​កំពុង​ដេក​នៅលើ​គ្រែ នៅក្នុង​ផ្ទះ​របស់​ពួកគេ ស្ថិតនៅ Högbo ប្រទេស​ស៊ូដង់​។

26-12-2013 (1)

​ប៉ូលីស​បាន​និយាយថា បន្ទាប់ពី​ធ្វើការ​សម្លាប់​រួចហើយ Javell ថតរូប​ភាព​យក​រូប​ភាព​នៃ​សព​ដៃគូ​របស់ខ្លួន​ចំនួន ២ សន្លឹក ជាមួយ​ទូរស័ព្ទ ក្រោយពេល​លាង​ឈាម​ពី​ផ្លែកាំបិត​។ ក្រោយមក នាង​បាន​អះអាងថា នាង​ថតរូប​ភាព​នេះ ដើម្បី​ឲ្យ​ប៉ូលីស​ជឿថា​នាង​បានធ្វើ​ករណី​នោះ​។ បន្ទាប់មក នាង​ក៏បាន​គេចខ្លួន​ចេញពី​កន្លែង​កើត ជាមួយ​កូន​ចំនួន ៣ នាក់ ដែល​នាង​បាន​ទុក​ជាមួយ​សាច់ញាតិ នៅក្នុង​រដ្ឋធានី Stockholm ប្រទេស​ស៊ូដង់​។

 

​ទោះជា​យ៉ាងណា តុលាការ​ស៊ូដង់​បានសម្រេច​ចោទប្រកាន់​នាង​ពីបទ​មនុស្សឃាត និង​កាត់ទោស​ឲ្យ​ជាប់គុក​ចំនួន ១៥ ឆ្នាំ​។ ជា​ចុងក្រោយ Javell បាន​សរសេរ​សំបុត​ថ្លែងអំណរគុណ​១​ផ្ញើ​ទៅ​ឲ្យ​ថៅកែ​របស់​នាង​ពី​ពន្ធន​គារ ដោយ​និយាយថា "​ខ្ញុំ​សូម​អរគុណ ចំពោះ​កាដូ​របស់លោក​! វា​ធ្វើការ​បានល្អ​!"៕

 26-12-2013

 

Leave a Reply

(*) Required, Your email will not be published