ខេត្តព្រះសីហនុ ៖ រថយន្តធុនធ្ងន់មួយគ្រឿងបានដឹកឥដ្ឋបានហ្វ្រាំងជ្រុលទៅបុកហាងលក់កាហ្វេមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើល ។ ហេតុការភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ ត្រង់ចំណុចក្រុម៨ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកនីសាន់ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 3A-2851 បើកបរដោយបុរសម្នាក់ឈ្មោះ ចាន់ សុភ័ត្រ អាយុ២៥ ទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដែលជាកម្មសិទ្ឋក្រុមហ៊ុន M.l បានដាច់ហ្វ្រាំង ខណៈពេលឡើងបចំណោទមកពីផ្សារលើក្រុងព្រះសីហនុ ហើយបានថយក្រោយ ទៅបុកជាមួយហាងកាហ្វេមួយ បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួនធំ ប៉ុន្តែពុំបណ្តាលអោយមនុស្សណាម្នាក់រងរបួសនោះទេ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើអន្តរាគមន៍ និងយករថយន្តទៅរក្សានៅអធិការដ្ឋាន ដើម្បីដោះស្រាយសំណងតាមនីតិវិធីច្បាប់៕