មគ្គុទេសក៍​វ័យក្មេង​កូរ៉េខាងជើង​ជំរុញ​ឲ្យ​ទាហាន​របស់ខ្លួន​ត្រៀម​ធ្វើសង្គ្រាម​ដែល​អាច​កើតមាន​ជាយថាហេតុ​

, , Leave a comment

​ឧបទ្វីប​កូរ៉េ ៖ អ្នក​មគ្គុទេសក៍​វ័យក្មេង​របស់​កូរ៉េខាងជើង លោក គីម ជុង អ៊ុន បាន​អំពាវនាវ​ឲ្យ​យោធា​របស់ខ្លួន​បង្កើន​ការប្រុងប្រៀប​ធ្វើសង្គ្រាម​។ ការលើកឡើង​របស់លោក គីម ជុង អ៊ុនបែបនេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទើបតែ​ទៅ​ជំរុញ​ដោយផ្ទាល់ ឲ្យ​ទាហាន​របស់ខ្លួន​ត្រៀម​ទប់ទល់​នឹង​ការវាយប្រហារ​របស់​កូរ៉េខាងជើង ដែល​អាច​កើតមាន​ជាយថាហេតុ​។​

 

​សារព័ត៌មាន​រដ្ឋ​រប​ស់​កូរ៉េខាងជើង កាលពី​ម្សិលមិញ បាន​ផ្សាយ​ថា លោក គីម ជុង អ៊ុន បាន​ទៅ​ត្រួតពិនិត្យ​ទីតាំង​យោធា​នា​ភាគ​ខាងលិច​។ លោក គីម បាន​បញ្ជា​ឲ្យ​កងកម្លាំង​យោធា​ទាំងអស់​បង្កើន​ការត្រៀមខ្លួន​វាយប្រហារ​ដោយ​គ្មាន​ការផ្តល់​ដំណឹង​ជាមុន​។​

this-picture-taken-by

​ក្រុម​អ្នក​អង្កេត​ការណ៍​បាន​ឲ្យ​ដឹងថា ការ​គំរាម​របស់​គីម ជុង អ៊ុន គឺធ្វើឡើង​ដើម្បី​គំរាម​ដល់​កូរ៉េខាងត្បូង​។ ភាគី​កូរ៉េខាងត្បូង​បានបង្ហាញ​អំពី​ការព្រួយបារម្ភ​ថា កូរ៉េខាងជើង​អាច​នឹង​បង្កជម្លោះ​ណាមួយ​ដើម្បី​រក្សា​ស្ថិរភាព​នៅ កូរ៉េខាងជើង ពោលគឺ​បន្ទាប់ពី​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​ម្នាក់ ដែល​ត្រូវជា​ឳ​ពុក​មារ​បស់ គីម ជុង អ៊ុន ត្រូវបាន​ប្រហារជីវិត​នោះ​៕

 

Leave a Reply

(*) Required, Your email will not be published