ប្រទេសថៃ ៖ យោងតាមគេហទំព័រ ឆាណេលញូអេស៊ា បានឲ្យដឹងថា ការរិយាល័យរៀបចំការបោះឆ្នោត សិ្ថតនៅក្នុងពហុកីឡដ្ឋានឌីតដេង ក្រុងបាងកក ត្រូវបានក្រុមចលនានិស្សិត និងប្រជាជនថៃ ជាច្រើននាក់ ធ្វើការឡោមព័ទ្ធ តាំងពីព្រឹកព្រលឹម ក្នុងគោបំណង មិនឲ្យបេក្ខភាព តំណាងបក្សនយោបាយ ចូលក្នុងការរិយាល័យ ដើម្បីចាប់លេខរៀង គណបក្សរៀងខ្លួន។
អាជ្ញាធរថៃបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើក្រុមបាតុករជាច្រើននាក់បានព្យាយាមសម្រុកចូលក្នុងការរិយាល័យ រៀបចំការបោះឆ្នោត ក្នុងគោលបំណងរំខានដល់ចាប់លេខ រៀងគណបក្ស នយោបាយនាព្រឹកនេះ។
ទន្ទឹមគ្នានោះដែរ សមត្ថកិច្ច បានប្រកាសព្រមាន ក្រុមបាតុករ មិនឲ្យរំលោភ សិទ្ធិអ្នកដ៏ទៃ និង ហាមមិនឲ្យសម្រុកចូល ក្នុងការរិយាល័យ ប៉ុន្តែក្រុមបាតុករ មិនបានយកចិត្តទុ កដាក់នោះទេ ថែមទាំងបានព្យាយាម កាត់បន្លាលួស សម្រុកចូលក្នុង ការរិយាល័យ ក្នុងចេតនាមិនឲ្យ មានការបោះឆ្នោតថ្ងៃទី ២ ខែ កុម្ភៈ ខាងមុខនេះ ដូច្នេះ ឧត្តមសេនីយ៍ វរ៉ាផុង ឆីវព្រីឆា អគ្គស្នងការរងនគរបាលជាតិ របស់ថៃ បានបញ្ជាឲ្យកម្លាំងតម្រួត បាញ់ឧស្ម័ន បង្ហូរទឹកភ្នែក និង បាញ់គ្រាប់កាំភ្លើងជ័រ ទៅលើហ្វូងបាតុករ ដើម្បីរារាំង ក្រុមបាតុករ មិនឲ្យសម្រុកចូល ក្នុងការរិយាល័យ ដែលត្រូវតម្រួត អះអាងថាជាវិធានការ សកល ក្នុងបង្ក្រាបហ្វូងបាតុករ៕