រូង​ក្រោម​ដី​សម្ងាត់​លួចលាក់​រត់ពន្ធ​ទំនិញ​នៅ​ហុងកុង​-​ចិន ត្រូវបាន​អា​ជ្ងា​ធរ​ធ្វើការ​កម្ទេច​បំផ្លាញ​

, , Leave a comment

​ប្រទេស​ចិន ៖ យោងតាម​គេហទំព័រ​ឆា​ណេ​ល​ញូ​អេ​ស៊ា​បាន​ឲ្យ​ដឹងថា ប៉ូលីស​ព្រំដែន​ចិន​បាន​រកឃើញ​ផ្លូវ​ចូលទៅ​កាន់​រូង​ក្រោម​ដី​លួចលាក់​រត់ពន្ធ​១ ដែល​ត​ភ្ជាប់​រវាង​ខេត្ត​គាំង​ដុង និង​ទីក្រុងហុងកុង នៅ​ខាងក្នុង​យានដ្ឋាន​ឯកជន​១ ស្ថិតក្នុង​សហគមន៍​ពលរដ្ឋ​១​កន្លែង ក្បែរ​ព្រំដែន​នៃ​ទីក្រុង Shenzhen, ខេត្ត Guandong ភាគខាងត្បូង​ប្រទេស​ចិន ។

 

​ប៉ូលីស​ព្រំដែន​ខេត្ត Guangdong បានធ្វើ​ការសហការ​ជាមួយនឹង​ហុងកុង ដើម្បី​បំផ្លាញ​រូង​ក្រោម​ដី​រត់ពន្ធ​ដែល​នៅតែ​កំពុង​ស្ថិតក្រោម​ការសាងសង់​នេះ ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​ផ្នែក​នៃ​ភូមិ Changling រវាង​ខេត្ត គាំង​ដុង និង​ហុងកុង ។​

 

​សូមបញ្ជាក់ថា ផ្លូវ​រូង​ក្រោម​ដី​មាន​កម្ពស់​១​ម៉ែត្រ និង​ទទឹង​០,៨​ម៉ែត្រ ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ បី​លាន​យន់ ( 490.000 ដុល្លារ​សហរដ្ឋអាមេរិក )៕

26-12-2013 (1) 26-12-2013 (2) 26-12-2013

 

Leave a Reply

(*) Required, Your email will not be published