ប្រទេសអ៊ីរ៉ាក់ ៖ យ៉ាងហោចណាស់មនុស្ស៣៤ ត្រូវបានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកក្នុងរថយន្តបានកើតមាននៅក្បែររបងព្រះវិហារសាសនាគ្រិស្ទមួយកន្លែង ស្ថិតក្នុងភាគខាងត្បូងនៃក្រុងបាដាត ពោលគឺបន្ទាប់ពីទើបតែមានពិធីជួបជុំគ្នាប្រារព្ធពិធីបុណ្យណូអែល ។
ចាប់តាំងពីឆ្នាំ២០១០មក នៅក្នុងទីក្រុងមួយនេះមានមនុស្សស្លាប់ដោយសារអំពើភេរវកម្មបានកើនដល់៧០០០នាក់ហើយ ។ មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះករណីផ្ទុះគ្រាប់បែកទាំងនេះទេ ៕