ទារក​អាយុ​៤​ខែ​បង្ក​ការ​ផ្អើល​ពេញ​ស្រុក​ចិន ដោយសារ​សមត្ថភាព​ដ៏​កម្រ​(video inside)

, , Leave a comment

​ប្រទេស​ចិន ៖ ទារក​អាយុ​ទើបតែ​មាន ៤ ខែ​ម្នាក់ មកពី​ខេត្ត Shandong នៃ​ប្រទេស​ចិន បាន​បង្ក​ឲ្យ​ប្រិយមិត្ត​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម មានការ​ភ្ញាក់ផ្អើល ស្ងើចសរសើរ និង​ងឿងឆ្ងល់​បំផុត ដោយសារ​ទារក​នេះ​មាន​សមត្ថភាព​ចម្លែក​អាច​ឈរ​នឹងថ្កល់​នៅលើ​ដៃ​ឪពុក​ដោយ​ពុំមាន​ការ​កាន់ ឬ​ទប់​នោះ​។​

​ទារក​នេះ​មានឈ្មោះ Yue Yue ភេទ​ស្រី បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​សំណាក់​ប្រិយមិត្ត​អ៊ី​ន​ធើ​ត​ចិន​ច្រើន បន្ទាប់ពី​ត្រូវបាន​ឪពុក​របស់​នាង​បង្ហោះ​រូបភាព ព្រមទាំង​វីដេអូ​ឃ្លី​ប​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ការ​ឈរ​ដ៏​កម្រ​របស់​កូន​នៅលើ​ដៃ​ផ្ទាល់​របស់គាត់​។ Yue Yue បាន​ល្បី​ខ្ទរខ្ទារ​នៅ​ទូទាំងប្រទេស​ចិន បន្ទាប់ពី​ប៉ុស្តិ៍ TV និង​អន​ឡាញ​ក្នុងស្រុក បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​រួចមក​នោះ​៕

26-12-2013

 

 

Leave a Reply

(*) Required, Your email will not be published