ខេត្ដឧត្ដរមានជ័យ ៖ បុរសម្នាក់បានស្លាប់ ក្នុងហេតុការណ៍ជម្លោះពាក្យសម្តី រហូតដល់មានការផ្ទុះអាចវុធ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង១២និង៤០នាទីយប់ថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០១៣ នៅកន្លែងលក់បបរស ស្ថិត នៅក្នុងភូមិអូរចិញ្ចៀន ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ជនរងគ្រោដែលស្លាប់ ឈ្មោះ ហៀប អាយុជាង៣០ឆ្នាំ ជាកម្មករបើករថយន្ដ កាមរីជាមួយ ឈ្មោះ មួន សុខ ហៅតុ ភេទ ប្រុស អាយុ៣៤ឆ្នាំ ជាកម្មករអ្នកទាំង២ នេះស្នាក់នៅ ភូមិអភិវឌ្ឍន៍ ឃុំ-ស្រុក អន្លង់វែង ខេត្ដឧត្ដរមានជ័យ ជាកូនចៅ លោក លី ចាន់ ធា ជាទាហាន វរៈ៤១៥ កងពលតូច៤១ ។
បើតាមប្រភពព័ត៌មានពីកើតហេតុ បាននិយាយឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស៣នាក់ជិះរថយន្ដម៉ាកកាមរីស្វិតពណ៌ឈាម ពាក់ស្លាកលេខភ្នំពេញ 2B-3385 ជ្រូកឈប់ចត ដើម្បីផឹកស្រាបៀរនៅកន្លែងលក់បបរស ។ ស្រាប់តែមួយសន្ទុះ ក្រោយមក គេឃើញរថយន្ដមួយគ្រឿងម៉ាកឡង់គ្រីស័របានមកឈប់ជិតរថយន្ដកាមរីក្នុង គោលបំណងទិញបបរសគាប់ជួនពេល នោះក្រុមជន៣នាក់ដែលជាម្ចាស់រថ យន្ដកាមរីបានស្រែកថាម្ដេចក៏មិនបុករថយន្ដតែម្ដង ? ស្របពេលនោះក៏មាន ពាក្យសំដីឈ្លោះប្រកែកគ្នាកើតឡើងរហូត វាយតប់និងផ្ទុះអាវុធ២គ្រាប់តែមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសឡើយ ។
ក្រោយពីបង្កភាពភ្ញាក់ផ្អើលរួចមកក្រុមជន៣នាក់ដែលជិះរថយន្ដកាមរី ក៏ឡើងជិះរថយន្ដបំណងគេចខ្លួន តែត្រូវ អ្នកបើករថយន្ដឡង់គ្រីស័របើកបុក ស្របពេលនោះបុរសម្នាក់ ដែលជាគ្នីគ្នា របស់រថយន្ដឡង់គ្រីស័របានឱនរើសដុំ ថ្ម ហើយស្រែកថាឯងបុកឱ្យងាបតែម្ដងទៅ គាប់ជួនពេលនោះរថយន្ដឡង់គ្រីស័រក៏ បុករថយន្ដកាមរីនៅចំហៀងខាងអ្នក បើកបរបណ្ដាលឱ្យរថយន្ដកាមរីខ្ទាត ទៅបុកបង្គោលប៉ាណូស្រាបៀរហើយបានគាបជាប់បុរសខាងលើស្លាប់ភ្លាមៗ ។
ចំណែករថយន្ដឡង់គ្រីស័រនិងអ្នកបើកបរត្រូវសមត្ថកិច្ចចាប់បាន កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០១៣និងរៀបចំ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បី ចាត់ការតាមផ្លូវច្បាប់ ៕