ក្រឡាប់​នាវា​មួយគ្រឿង​នៅ​ភាគ​ខាងលិច​ប្រទេស​តួរ​គី​សម្លាប់​មនុស្ស ១០ នាក់ និង​១៧ រងរបួស​

, , Leave a comment

​ប្រទេស​តួរ​គី ៖ យ៉ាងហោចណាស់​មនុស្ស ១០ នាក់​បាន​ស្លាប់ និង​១៧ នាក់​ផ្សេងទៀត​បាន​រងរបួស ក្នុង​ឧបទ្ទវហេតុ​ក្រឡាប់​នាវា ភាគ​ខាងលិច​នៃ​ប្រទេស​តួរ​គី ។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​មួយ​ចេញ​ដោយ​អគ្គសេនាធិការ​កងទ័ព​តួរ​គី កាលពី​ថ្ងៃ​ចន្ទ ។​

25-12-2013

​ទីភ្នាក់ងារសារព័ត៌មាន​ឯកជន Dogan បាន​និយាយថា នាវា​ដែលជា​កម្មសិទ្ធិ​របស់​ក​ង​ទ័ពជើងទឹក​តួរ​គី​១​គ្រឿង​នេះ បាន​ក្រឡាប់​លិច​នៅក្នុង​ទីក្រុង Karsiyaka នៃ​ខេត្ត Izmir ក្នុង​ដែនទឹក​សមុទ្រ Aegean ។ រីឯ​ជនរងគ្រោះ​ដែលជា​ពលទាហាន ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្បែរ​នោះ ដើម្បី​ព្យាបាល​របួស ។​

 25-12-2013 (1)

​របាយការណ៍​មិនបាន​បញ្ជាក់ ពី​ចំនួន​សរុប​នៃ​ក្រុម​សមាជិក​នាវិក ដែល​ស្ថិតនៅលើ​នាវា​សណ្តោង​នោះទេ ។  សូមបញ្ជាក់ថា នាវា​សណ្តោង​នេះ កំពុង​ត្រូវ​បានដាក់​នៅក្នុង​សមុទ្រ Aegean បន្ទាប់ពី​បញ្ចា​ប់​ការជួសជុល​ថែទាំ នៅក្នុង​អាងទឹក​ដ៏​ធំ​១​នៃ​ការដ្ឋាន​ផលិត​នាវា​យោធា​របស់​វា ៕

 

Leave a Reply

(*) Required, Your email will not be published