ប្រមុខរដ្ឋ​របស់​កូរ៉េខាងត្បូង​លោកស្រី ផាក គុណ ហេ អំពាវនាវ​ឲ្យ​កងកម្លាំង​ទាហាន​បង្កើន​ការប្រុងប្រយ័ត្ន​កម្រិត​ខ្ពស់​

, , Leave a comment

​ឧបទ្វីប​កូរ៉េ ៖ លោកស្រី ផាក គុណ ហេ ប្រធានាធិបតី​នៃ​ប្រទេស​កូរ៉េខាងត្បូង​បានលើកឡើង​ជាថ្មី​អំពី​ការអំពាវនាវ​របស់ខ្លួន​ដែល​ចង់​ឲ្យ​កងកម្លាំង​ទាហាន កូរ៉េខាងត្បូង បង្កើន​កា​រ​ប្រុ​ង​ប្រ​យ័​ត្ន​​កម្រិត​ខ្ពស់ ដើម្បី​ត្រៀម​ទប់ទល់​នឹង​ការវាយប្រហារ​ជាយថាហេតុ​ណាមួយ ពី​កូរ៉េខាងជើង​។ លោកស្រី ផាក បាន​ថ្លែង​អំពី​ការព្រួយបារម្ភ​បែបនេះ ចំ​ពេលដែល​លោកស្រី​បាន​ទៅដល់​ទី​ប​ញ្ជា​កា​រ​យោធា ក្បែរ​នឹង​តំបន់​កំណត់ព្រំដែន​យោធា​រវាង​កូរ៉េ​ទាំងពីរ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។ នេះ​បើ​យោងតាម​គេហទំព័រ​ឆា​ណេ​ល​ញូ​អេ​ស៊ា​ដែល​បាន​ចុះផ្សាយ​កាល​ម្សិលមិញ​នេះ​។​

 

​វា​ត្រូវបាន​គេ​មើលឃើញថា​ជាការ​ចុះទៅ​ត្រួតពិនិត្យ​ដោយផ្ទាល់​លើកទីមួយ ចាប់តាំងពី​លោកស្រី​បាន​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៣​កន្លងទៅ​។ លោ​កស្រី​បាន​លើកទឹកចិត្ត​ដល់​ក្រុម​ល្បាត​ជួរមុខ ហើយ​អះអាងថា ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច​។ លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​រូបនេះ​បាន​ប្រាប់​ដល់​ពួក​ទាហាន​ថា ស្ថាន​ការ​នៅ​កូ​រ៉េ​ខា​ង​ជើង​ពេលនេះ​គឺ​ខុស​ប្រក្រតី ដូច្នេះ​មាន​ឳ​កាស​ដ៏​ច្រើន​ដែល​កូរ៉េខាងជើង​អាច​នឹង​បង្កជម្លោះ​។​

 

​លោកស្រី ផាក គុណ ហេ បាន​បន្ថែមទៀតថា ទាហាន​កូរ៉េខាងត្បូង​ទាំងអស់​ត្រូវតែ​ឆ្លើយតប​ដោយ​គ្មាន​សំចៃ ហើយ​ត្រូវការពារ​ប្រទេស​ព្រមទាំង​ប្រជាជន​កូរ៉េខាងត្បូង ក្នុងករណី​ដែល​កើត​មា​ន​​ការវាយប្រហារ​ណាមួយ​ពី​សំណាក់​កូរ៉េខាងជើង​។​

south-korea-s-president

​គួររម្លឹកថា កាលពី​សប្តាហ៍​មុន រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង លោក គីម ក្វាន ជីន បាន​ព្រមាន​ថា កូរ៉េខាងជើង​អាច​វាយប្រហារ​កូរ៉េខាងត្បូង​នៅ​ចន្លោះ ពី​ខែមករា​និង​ខែ​មិនា​ឆ្នាំ​២០១៤ ពោលគឺ​បន្ទាប់ពី​លោក​ចាង សុង ថេ​ក ដែល​ត្រូវជា​ឳ​ពុក​មា​របស់​គីម ជុង អ៊ុន ត្រូវបាន​ប្រហារជីវិត​៕

 

Leave a Reply

(*) Required, Your email will not be published