មេដឹកនាំ​បក្សប្រឆាំង​បង់​ក្លា​ដែ​ស Khaleda Zia បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដង្ហែ​ក្បួន​បាតុកម្ម​ដ៏​ធំ​មួយ​បដិសេធ​ការបោះឆ្នោត

, , Leave a comment

​ប្រទេស​បង់​ក្លា​ដែ​ស ៖ យោងតាម​គេហទំព័រ​ឆា​ណេ​ល​ញូ​អេ​ស៊ា​បាន​រាយការណ៍​មក​ថា មេដឹកនាំ​ប្រឆាំង​បង់​ក្លា​ដែ​ស លោកស្រី Khaleda Zia ពីថ្ងៃ​អង្គារ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ការដើរ​ក្បួន​ជា​ទ្រង់ទ្រាយ​ធំ​មួយ​ទៅកាន់​រដ្ឋធានី​ដា​កា​នៅក្នុង​ការបង្កើន​ការតវ៉ា ក្នុង​បំណង​ធ្វើ​ឲ្យ​ខូច​ដល់​ការបោះឆ្នោត​ខែមករា​ដ៏​ចម្រូងចម្រាស​។​

 

​ការអំពាវនាវ​របស់់​លោកស្រី Zia បាន​បង្ក ភាព​តានតឹង​ក្នុងប្រទេស​ក្រីក្រ ដែល​មនុស្ស​ជាង​១០០​នាក់ បាន​ស្លាប់​ក្នុងការ​ប៉ះទង្គិច​គ្នា​ជាច្រើន តាំងពី​ចុងខែ​តុលា​មក នៅពេលដែល​គណបក្សប្រឆាំង បានចាប់ផ្តើម​ការតវ៉ា​ដើម្បី​បង្ខំ​ឲ្យ​នាយករដ្ឋមន្ត្រី លោកស្រី សេក ហា​ស៊ីណា លាលែង​មុន​ការបោះឆ្នោត​នៅក្នុង ខែក្រោយ​នេះ​។​

 

​លោក​អធិការរង Azam Ali បាន​ប្រាប់ AFP ថា អំពើហិង្សា​បាន​ផ្ទុះឡើង នៅក្នុង​រដ្ឋធានី​នេះ ជាច្រើន​ម៉ោង​បន្ទាប់ពី​សុន្ទរកថា​របស់លោក​ស្រី Zia ខណៈ​អធិការ​ប៉ូលិស​ម្នាក់ ត្រូវបាន​សម្លាប់ និង​ប៉ូលិស​ពីរ​នាក់ បាន រងរបួស​បន្ទាប់ពី​ក្រុម​អ្នក​វាយប្រហារ បាន គប់​គ្រាប់បែក​ប្រេង​លើ​រថយន្ត​វ៉ែន ដែល​ដឹក​ក្រុមមន្ត្រី​ប៉ូលិស​។​

 

​ក្នុង​សុន្ទរកថា​មួយ អតីត​នាយករដ្ឋមន្ត្រី​ពីរ​អាណត្តិ លោកស្រី Zia បាន​ថ្លែងថា ខ្ញុំ​ជំរុញ​ឲ្យ​ពលរដ្ឋ​គ្រប់រូប​ដើរ​ក្បួន​ទៅ​ក្រុង​ដា​កា​នៅ​ថ្ងៃទី​២៩ ធ្នូ​។ ការដើរ​ក្បួន​នេះ គឺ​ដើម្បី​បដិសេធ​ការបោះឆ្នោត​លេងសើច​នេះ និង​ដើម្បី​ទទួលយក​លទ្ធិប្រជាធិបតេយ្យ ។​

khaleda-zia

​នៅក្នុង​រដ្ឋធានី​ដា​កា លោកស្រី​បាន​ថ្លែង ថា ទោះជា​អ្នក​នៅទីណា​ក្តី សូម​កាន់​ទង់ជាតិ​ពណ៌​ក្រហម​-​បៃតង ហើយ​ដើរទៅ កាន់​ក្រុង​ដា​កា​។ យើង​អំពាវនាវ​ឲ្យ​មាន​ការដើរ​ក្បួន​នេះ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​៕

 

Leave a Reply

(*) Required, Your email will not be published