ឃ្លី​ប​វីដេអូ​មួយ​បង្ហាញ​ពី​ឈ្នួល​មើល​កុមារ​មេ​ត្តេ​យ្យ​ធ្វើ​ទារុណកម្ម​លើ​កុមារ ទទួលរង​ប្រតិកម្ម​ (video inside)

, , Leave a comment

​ប្រទេស​វៀតណាម ​៖ មន្ត្រី​ប៉ូលីស​វៀតណាម​១​រូប បាន​ឲ្យ​ដឹងថា ឈ្នួល​មើល​កុមារ ២ នាក់ ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​រង​ការចោទប្រកាន់ ក្នុងករណី​ប្រើ​អំពើហិង្សា​បំពាន​លើ​រាងកាយ​កុមារដែល​បង្ក​កំហឹង​ប្រឆាំង​ជា​សាធារណៈ នៅ​ទូទាំងប្រទេស​វៀតណាម តែម្តង ។ នេះ​បើ​យោងតាម​គេហទំព័រ​ដែល​ចុះផ្សាយ​ជា​ភាសារ​វៀតណាម​ឈ្មោះ Giaoduc.net.vn ។​

​លោក​វរៈសេនីយ៍ទោ Colonel Doan Van Phe ប៉ូលីស​ក្រុង​ហូជីមិញ បាន​និយាយថា ស្ត្រី​ដែល​ត្រូវ​ចោទប្រកាន់​ទាំងពីរ មាន​ទី​១.​ឈ្មោះ Nguyen Le Thien Ly អាយុ ១៩ ឆ្នាំ និង​ទី​២.​ឈ្មោះ Le Thi Dong Phuong អាយុ ៣១ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ពីបទ​ចោទប្រកាន់ “​ធ្វើ​ទារុណកម្ម​លើ​កុមារ​” ។​

25-12-2013 (3)

​ការចាប់ខ្លួន​នេះ​ធ្វើឡើង គឺ​បន្ទាប់ពី​វីដេអូ​ឃ្លី​ប​១ ត្រូវបាន​ចុះផ្សាយ​នៅលើ​អ៊ី​ន​ធើរ​ណែ​ត បង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ដែលជា​ឈ្នូ​ល​មើល​កុមារ​ម្នាក់ ក្នុងចំណោម ២ នាក់ -​បម្រើ​ការងារ​នៅឯ​មត្ដេយ្យ​សាលា​ដែល​គ្មាន​ការអនុញ្ញាត​១​កន្លែង​- បាន​បំពាន​លើ​រាងកាយ​កុមារ នៅក្នុង​អំឡុងពេល​បញ្ចុក​អាហារ​របស់​ពួកគេ​ម្តងៗ ។​

25-12-2013 (2)

​ស្ត្រី​ក្នុង​ឃ្លី​ប​នេះ បានបង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​លើក​អុក​កុមារ​, ចាប់​ច្របាច់​.​ក​, លើក​ផ្ទីង​ឲ្យ​ផឹកទឹក​ពី​ក្នុង​ធុង​ធំ​,…. និង​គំរាម​បោះ​ទម្លាក់​ពួកគេ​ទៀតផង ។ ​ប៉ូលីស​និយាយថា ស្ត្រី​ទាំងពីរ​នាក់​នេះ បាន​ឆ្លើយ​សារភាព​ចំពោះ​ការបំពាន​នេះ​, ប៉ុន្តែ ដោយនិយាយ​ការពារ​ខ្លួន​ថា ពួកគេ​គ្រាន់តែ​ធ្វើបែបនេះ គឺ​នៅពេល​កុមារ​ទាំងនោះ រឹង​រួស​ចំពោះ​ការ​បញ្ច​ក់​អាហារ​, ញ៉ាំ និង​ផឹក​យឺត ឬ ក្អួតចង្អោរ ប៉ុណ្ណោះ ។​

25-12-2013 (1)

​ប៉ូលីស​បញ្ជាក់​ឲ្យ​ថា សាលា​មេ​ត្តេ​យ្យ​នេះ ដែល​តម្រូវ​ឲ្យ​កូនសិស្ស​អាយុ​ពី ១០ ខែ ទៅ ៤ ឆ្នាំ បង់ថ្លៃ​សិក្សា​ក្នុង​១​ខែ​ពី ៤៨ ទៅ ៥៨ ដុល្លារ​, ត្រូវបាន​ផាកពិន័យ​ជាច្រើនលើក​មកហើយ កន្លងមក ។ គួរ​រម្លឹក​ផងដែរ​ថា កាលពី​ខែ​មុន ប៉ូលីស​បាន​ចាប់ខ្លួន​ស្ត្រី​ឈ្នួល​មើល​កុមារ​អាយុ ១៨ ឆ្នាំ​ម្នាក់ នៅក្នុង​ទីក្រុង ហូ ជី​មិញ ពីបទ​សម្លាប់​ទារក ដោយ​កា​រទ​ន្ទ្រាំ​ជើង​ពីលើ​រាងកាយ ៕

   25-12-2013

 

Leave a Reply

(*) Required, Your email will not be published