ស្ថាបនិក​បង្កើត​កាំភ្លើង AK 47 ទទួលមរណភាព ក្នុង​វ័យ​៩៤​ឆ្នាំ​

, , Leave a comment

​ប្រទេស​រុស្ស៊ី ៖ លោក មី​ខា​អ៊ី​ល កាឡាស​នី​កូវ ស្ថាបនិក​រចនា​ម៉ូដ​កាំភ្លើង AK-47 បាន​ស្លាប់ ក្នុង​វ័យ​៩៤​ឆ្នាំ ។ នេះ​បើ​យោងតាម​គេហទំព័រ​របស់​ទីភ្នាក់ងា BBC ដែល​បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ​នេះ ។ ថ្មីៗ​នេះ​លោក​បាន​ធ្លាក់ខ្លួន​ឈឺ និង​បាន​ស្ថិតក្នុង​បន្ទប់​ថែទាំ​ពិសេស​តាំងពី​ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៣​។ ស្ថាបនិក​បង្កើត​កាំភ្លើង AK-47 រូបនេះ បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​នៅឯ​ទីក្រុង​កំណើត​របស់លោក គឺ​ទីក្រុង Izhevsk ទឹកដី​នៃ​ប្រទេស​រុស្ស៊ី ដែលជា​តំបន់​កំពុងតែ​ផលិត​កាំភ្លើង AK-47 នាពេល​បច្ចុប្បន្ននេះ​។ ចំពោះ​មូលហេតុ​នៃ​ការស្លាប់ មិនទាន់បាន​ប្រកាស​ចេញ ជា​ផ្លូវ​ការណ៍​នៅឡើយ​ទេ​។​

24-12-2013 (1)

​លោក កាឡាស​នី​កូវ ជា​កសិករ​រុស្ស៊ី​ដែលមាន​ចំណេះដឹង​តិចតួច ហើយ​លោក​បានចាប់ផ្តើម​បង្កើត​ម៉ូដ​កាំភ្លើង​វែង AK-47​មួយ​នេះ ក្នុង​ឆ្នាំ​១៩៤៧ ។ កាំភ្លើង​វែង​មួយ​នេះ បាន​ក្លាយជា​អាវុធ​ជម្រើស​សម្រាប់​យោធា និង ក្រុម​ទ័ព​ឈ្លប​ជាច្រើន នៅ​ជុំវិញ​ពិភពលោក​។​

 24-12-2013

​ដោយ​ផលិតឡើង ដើម្បី​ប្រើ​ក្នុងស្ថានភាព​លំបាកៗ ដែល​ទាហាន​សូ​វៀត​កំពុង​ប្រតិបត្តិការ​ក្នុងពេល​ធ្វើសង្គ្រាម វា​ក៏​ក្លាយជា​អាវុធ​មួយ​ក្នុងចំណោម​អាវុធ​ដ៏​ជោគជ័យ​បំផុត មិន​ធ្លាប់បាន​ផលិត​ពីមុនមក និង​បានធ្វើ​ឲ្យ​អ្នកបង្កើត​កាំភ្លើង​នេះ​ឡើង ក្លាយជា​មនុស្ស​ម្នាក់ ក្នុងចំណោម​មនុស្ស​ដែល​គេ​កោតសរសើរ​បំផុត ក្នុង​អតីត​សហភាពសូវៀត​។ កាំភ្លើង​នេះ ត្រូវបាន​ប្រើប្រាស់​ដោយ​ជន​សកម្មប្រយុទ្ធ​នៅ​ទីកន្លែង​ឆ្ងាយៗ​ជាច្រើន ដូចជា​អ៊ីរ៉ាក់ អា​ហ្វ​ហ្គា​នី​ស្ថាន កូ​ឡំ​ប៊ី លី​បេ​រី​យ៉ា ស៊ូដង់ តំបន់​ហ្សា​យ​រ៉េ និង តំបន់​ហ្គា​ហ្សា ។ គួរ​បញ្ជាក់ថា អតីត​មេដឹកនាំ​ភេ​វរ​ករ អូ​សា​ម៉ា ប៊ី​ន ឡា​ដិ​ន ក៏​និយម​ប្រើ​អាវុធ​ដ៏​សាហាវ​នេះដែរ​៕

 

Leave a Reply

(*) Required, Your email will not be published