សហរដ្ឋអាមេរិក ៖ ឆ្កែ១ក្បាលមានឈ្មោះ Tonik បានកំពុងល្បីខ្ទរខ្ទារពាសពេញសហរដ្ឋអាមេរិក និងពិភពលោក ដោយសារតែវាលក្ខណៈគួរឲ្យចាប់អារម្មណ៍ គឺមានទម្រង់មុខដូចមនុស្ស យើងនោះ។ ឥឡូវនេះ Tonik មានអាយុ ២ ឆ្នាំ ហើយមានលេចចេញទម្រង់មុខដូចមនុស្សអីចឹង ហើយក៏កំពុងស្ថិតក្នុងការជួយសង្គ្រោះពីមជ្ឈមណ្ឌលថែរក្សាសត្វមួយ ក្នុងទីក្រុង Mishawaka រដ្ឋ Indiana សហរដ្ឋអាមេរិក ផងដែរ។ នេះបើយោងតាមគេហទំ ព័រកម្សាន្តរបស់អង់គ្លេសមួយឈ្មោះ ដាយលីម៉ែល ។
Tonik គឺជាឆ្កែគួរឲ្យស្រឡាញ់១ក្បាល ដែលចូលចិត្តប្រឡែងលេងជាមួយមនុស្ស និងស្និទ្ធស្នាលជាមួយសត្វឆ្កែដទៃទៀត។ វាមិនបង្កគ្រោះថ្នាក់ទេ ប៉ុន្តែមិនអាចនៅក្បែរកុមារតូចៗបាននៅក្នុងគ្រួសារ។ បច្ចុប្បន្ននេះ វាក៏កំពុងត្រូវការទីជម្រកមួយដើម្បីទទួលបានភាពអត់ធ្មត់ច្រើន និងកម្លាំងកំហែងល្អ។ មជ្ឈមណ្ឌលនោះ ក៏ចង់បរិច្ឆាគនូវទឹកប្រាក់ ២៥០ ដុល្លារ ដើម្បីយក Tonik មកចិញ្ចឹម ថែទាំវាឲ្យបានដិតដល់វិញម្តងដែរ៕