Mono Lake បឹង​ថ្មកំបោរ​ដ៏​ស្រស់ស្អាត របស់​រដ្ឋកា​លី​ហ្វូ​ញ៉ា​

, , Leave a comment

Mono Lake គឺជា​បឹង​ទឹកប្រៃ មាន​ជម្រៅ​រាក់​។ បឹង​នេះ​មាន​ទីតាំង​ស្ថិតនៅ តំបន់​សមុទ្រ​ខ្សាច់ នៅ​ភាគ​ខាងកើត ភ្នំ Sierra Nevada រដ្ឋកា​លី​ហ្វូ​ញ៉ា សហរដ្ឋអាមេរិក​។​ ​បឹង​នេះ​ត្រូវបាន​គេ​បិទមិន​ឲ្យ​មាន​ច្រក​ហូរ​ទឹក ទៅកាន់​សមុទ្រ​នោះទេ ដោយសារតែ​កម្រិត ជាតិ​ប្រៃ​ខ្ពស់​។ ដោយសារតែ​ទឹក នៅក្នុង​បឹង​នេះ មាន​ជាតិ​ប្រៃ​ខ្ពស់​ពេក ធ្វើ​ឲ្យ​ត្រី​មិនអាច មានជីវិត​រស់នៅ​បាន​ទេ ប៉ុន្តែ​វា​សម្បូរ​ទៅ ដោយ​បង្កង​ទឹកប្រៃ​វិញ​។​


​ជាង​២​លាន​ឆ្នាំ​មកហើយ សត្វ​បក្សី​ដែល​ចាកចេញ ពី​កន្លែង​រស់នៅ​របស់​វា​ជាច្រើន តែងតែ​ចាត់ទុក​បឹង Mono Lake នេះ​ជា​កន្លែង​ឈប់សម្រាក់ និង​រក​ចំនី​នៅ អំឡុង​ពេលដែល ពួកវា​ធ្វើដំណើរ​ឆ្ពោះទៅកាន់ អាមេរិក​ខាងត្បូង ឫ​ក៏​មហាសមុទ្រ ។​
​ភាពខុសប្រក្រតី​ដ៏​សំខាន់​នៃ​បឹង Mono Lake នេះ​គឺ​ភាព​ផុស​ឡើង​នៃ ផ្ទាំង​ថ្មកំបោរ ពី​ផ្ទៃ​ទឹក​បឹង​។ ថ្ម​ដែល​ដុះ​ចេញ​ម ក​ពីក្រោម​ផ្ទៃ​ទឹក​នេះ កើតចេញពី​ជាតិ​កាល់ស្យូម លាយ​ជាមួយ ជាតិ​កាបូ​ណាត នៅក្នុង​ទឹក​បឹង​នេះ លេចចេញ​ជា ផ្ទាំង​ថ្មកំបោរ​ស្រួចៗ ដែល​ធ្វើ​ឲ្យ​ទិដ្ឋភាព នៃ​បឹង​មួយ​នេះ កាន់តែ​ស្រស់ស្អាត​៕

9 (6) 9 (1) 9 (2) 9 (3) 9 (4) 9 (5)

 

Leave a Reply

(*) Required, Your email will not be published