រថយន្ត​សាំ​យ៉ុង​របស់​គ្លីនិក​សម្ព​ព​ថ្នល់ទទឹង បុក​អ្នកជិះ​ម៉ូតូ ៣ នាក់​ប្តី​-​ប្រពន្ធ និង​កូន​ស្លាប់​យ៉ាង​អាណោចអាធ័ម​

, , Leave a comment

​ខេត្តកណ្តាល ៖ យ៉ាងហោចណាស់​មនុស្ស ៣ នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ខណៈ​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​ប្រពន្ធ និង​កូន​តាម​ផ្លូវជាតិ​លេខ​៤ ត្រូវ​រថយន្ត​សាំ​យ៉ុង​របស់​គ្លីនិក​សម្ព​ព​ថ្នល់ទទឹង ។ ហេតុការណ៍​ដ៏​រន្ធត់​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៥៥​នាទី​រសៀល ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៣ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​ភូមិ​ពងទឹក ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

23-12-2013 (2)

​ជនរងគ្រោះ​មាន ទី​១.​ឈ្មោះ សាន ច​ន្ធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​ប្តី ២.​ប្រពន្ធ​ឈ្មោះ ទក សុធា​រី ជា​ប្រពន្ធ​និង​៣.​ជា​កូន​ឈ្មោះ ច​ន្ធី វណ្ណៈ​កា ភេទ​ស្រី អាយុ​១១​ខែ អ្នក​ទាំង​៣​រស់នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​ត្នោត ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ជិះ​ម៉ូតូ​ម៉ា​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AN-0466 ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ។ ចំណែក​រថយន្ត​បង្កហេតុ​ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-7185 ជារ​ថយ​យន្ត​របស់​គ្លីនិក​សម្ព​ព​ថ្នល់ទទឹង បើកបរ​ដោយ​បុរស​ម្នាក់​ក្រោយ​កើតហេតុ​បាន​រត់​គេចខ្លួនបាត់ ។​

 23-12-2013 (1)

​សាក្សី​នៅ​កន្លែង កើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​នោះបាន​បើកបរ​បញ្ច្រាសទិស​ជាមួយ​ម៉ូតូ ស្រាប់តែ​មកដល់​កន្លែង​ហេតុ​ក៏​ជ្រុល​ទៅបុក​នឹង​ម៉ូតូ​ជនរងគ្រោះ​ដែល មាន​ប្រពន្ធ និង​កូន​ជិះ​ពីក្រោយ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​គួរ​ឲ្យ​អ​ណោ​ច​អាធ័ម  ។​

 

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​វាស់វែង និង​នាំយក​ម៉ូតូ​ជនរងគ្រោះ និង​រថយន្ត​បង្កហេតុ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គ ស្នួល ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី ៕

 

Leave a Reply

(*) Required, Your email will not be published