ប្រទេសប្រេស៊ីល ៖ យ៉ាងហោចណាស់អ្នកដំណើរ ១៤ នាក់ ត្រូវបានស្លាប់ ក្នុងឧបទ្ទវហេតុរថយន្តក្រុង១គ្រឿង ធ្លាក់ចូលជ្រោះជម្រៅ ១០ ម៉ែត្រ ស្ថិតក្នុងទីក្រុង Sao Lourenco da Serraប្រទេសប្រេស៊ីល ។ រថយន្តក្រុងដែលផ្ទុកអ្នកដំណើរទាំងអស់ ៥៤ នាក់ បានចេញដំណើរពី Curitiba ក្នុងរដ្ឋ Parana ភាគខាងត្បូង ទៅកាន់ Rio de Janeiro ។ វាបានធ្លាក់ចូលជ្រោះ នៅចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រ ពី Sao Paulo, ទីក្រុងដ៏ធំបំផុត នៃប្រទេសប្រេស៊ីល និងអាមេរិកខាងត្បូង នៅវេលាម៉ោង ២ និង ៣០ នាទីព្រឹកថ្ងៃអាទិត្យ ។នេះបើយោងតាមទីភ្នាក់ងារ CLI ដែលបានចុះផ្សាយកាលពីព្រឹកមិញនេះ។
រហូតមកទល់ពេលនេះ មូលហេតុនៃហេតុការណ៍នេះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ, ប៉ុន្តែ ពួកអាជ្ញាធរបានសង្ស័យថា អ្នកបើកបរអាចងងុយដេក ។ មនុស្ស ១២ នាក់ ក្នុងនោះមានកុមារម្នាក់ បានរងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះ ។ ជនរងគ្រោះទាំងអស់ត្រូវ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតផងដែរ ៕