ខេត្ដបាត់ដំបង ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចុះធ្វើការឆែកឆេរ និងឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៣ នៅច្រករបៀងគីឡូ៩ក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្ដបាត់ដំបង ត្រូវបញ្ជូនទៅតុលាការ រួមនឹងវត្ថុតាងគឺថ្នាំញៀនប្រភេទមេតំហ្វេតាមីន(Wy) ចំនួន២ថង់ស្មើ៣៨៩គ្រាប់ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣ ដើម្បីចាត់ការតាមនីតិវិធី ។
ជនសង្ស័យដែលត្រូវចាប់បញ្ជូនខ្លួនមានឈ្មោះ ជួង សុធី អាយុ៥២ឆ្នាំ ជានគរបាលវរៈការពារព្រំដែនគោក៨១៧មានតួនាទីនាយរងប៉ុស្ដិ៍គីឡូ៩ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា គេគ្រាន់តែជាអ្នកនាំសម ត្ថកិច្ចទៅទិញប៉ុណ្ណោះ ហើយថ្នាំញៀន ទាំងនេះមិនមែនជារបស់គេឡើយ ។ នៅថ្ងៃកើតហេតុគេទិញថ្នាំញៀន២ សុងស្មើនឹង៤០០គ្រាប់ក្រោយមកបាន ប្រគល់ប្រាក់៥១ម៉ឺនបាតប្រាក់ថៃណាត់ ជួបអ្នកលក់ ដើម្បីទិញថ្នាំញៀនទៀត តែពេលទៅដល់កន្លែងណាត់ក៏ត្រូវក្រុមអ្នកលក់ថ្នាំញៀនដែលគេ ស្គាល់ឈ្មោះ គឺម ណៃ ភេទស្រី និងបុរសម្នាក់ទៀត មិនស្គាល់សាវតារប្លន់យកប្រាក់រត់ចូលដីថៃបាត់តែម្ដង ។
បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន(Wy) ចំនួន២ ថង់ស្មើ៣៨៩គ្រាប់ និង ម៉ូតូម៉ាកវីវ៉ា ១គ្រឿងសម្រាប់ជិះធ្វើសកម្មភាព។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕