ឃាត់ខ្លួន​បុរស​ល្មោភកាម​ម្នាក់ បញ្ជូនទៅ​តុលាការ ជាប់​ពាក់ព័ន្ធ​ករណី​រំលោភ​បានសម្រេច ២ ដង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ពី​នារី​រងគ្រោះ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់រំលោភ​បានសម្រេច ។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៣ ក្នុង​ផ្ទះជួល​មួយកន្លែង​ស្ថិតនៅ​ក្រុម​២ ភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

 

​ជនជាប់សង្ស័យ​មានឈ្មោះ ពុល សុខ​ម៉ាត់ អាយុ​៣៦​ឆ្នាំ មាន​មុខរបរ​ជាជាង​សំណង់ ស្នាក់​នៅក្នុង​កន្លែងកើតហេតុ​ខាងលើ ។ ចំណែក​នារី​រងគ្រោះ​មានឈ្មោះ ស​.​គ​.​ន ស្នាក់​នៅជាប់​បន្ទប់​ជាមួយ​ជនសង្ស័យ​។

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៣ ជនសង្ស័យ​បាន​នៅក្នុង​បន្ទប់​ជួល​ខាងលើ ខណៈដែល​ប្រពន្ធ​របស់ខ្លួន​ចេញទៅ​ធ្វើ​ការបាត់ ។ ចំណែកឯ​នារី​រងគ្រោះ​នៅ​ម្នាក់ឯង ស្ថានភាព​អំណោយផល​ដោយ​ទ្វារ​បន្ទប់​របស់​នារីរ​ង​គ្រោះ​ចំហ រូបគេ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​រហូតដល់​បានសម្រេច ២ ដង ។ ពេល​បងស្រី​នារី​រងគ្រោះ​ត្រឡប់​ពី​ធ្វើការ​វិញ​ដោយ​ឃើញ​ប្អូនស្រី​ខ្លួន​យំ​រហូត​ក៏​សួរ ទើប​ដឹង​រឿងរ៉ាវ ហើយ​បានដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​។​

23-12-2013

​នៅ​ចំពោះ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​ដូចនេះ​មែន ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published