ខេត្តកំពង់ធំ ៖ រថយន្តមេព្រៃខេត្តព្រះវិហារម្នាក់បានដេកត្រាំទឹក ខណៈដែលចេញពីហាងផឹកស៊ីមួយកន្លែងស្ថិតក្នុងក្រុងស្ទឹងសែន ដោយដឹកស្រីស្នេហ៍ម្នាក់ជាមួយផង ។ ហេតុការណ៍ធ្លាក់រថយន្តនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣ ត្រង់ចំណុចភូមិបល្ល័ង្គលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
បុរសដែលបើកបរក្នុងស្ថានភាពស្រវឹងជោក ហើយធ្លាក់ផ្លូវនោះមានឈ្មោះ រី ឡាយ ជាមន្ត្រីរផ្នែករដ្ឋបាលព្រៃឈើចំណុះឲ្យខណ្ទរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ និងស្ត្រីម្នាក់នៅក្នុងរថយន្តផងដែរ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុលោកមេព្រៃម្នាក់នេះបានបើករថយន្តម៉ាកតូយូតាមួយបាំងកន្លះ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2H-4758 ធ្វើដំណើរចេញពីភោជនីយដ្ឋានមួយយីហោម្លប់ស្វាយធំ ។ លុះមកដល់កន្លែងកើតហេតុបានរេចង្កូតពេញផ្លូវ ដោយក្នុងស្ថានភាពស្រវឹងនោះ និងបាត់បង់ស្មារតីក៏បានធ្លាក់ផ្លូវចូលស្រះទឹក តែសំណាងល្អមិនបង្ករបួសធ្ងន់ធ្ងរទេ។
ក្រោយកើតហេតុម្ចាស់រថយន្តបានទូរស័ព្ទហៅគ្នាគ្នី ដើម្បីស្ទូចយករថយន្ត៕