ជន​កំណាច ២ នាក់​វាយ​សម្លាប់​បុរស​ម្នាក់ ខណៈ​កំពុងធ្វើដំណើរ​លើផ្លូវ (video inside)

, , Leave a comment

​សហរដ្ឋអាមេរិក ៖ ប៉ូលីស​នៅក្នុង​ទីក្រុង Los Angeles បាន​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់ ២ នាក់ ដែល​បាន​វាយ​សំពង​ឥត​ត្រា​ប្រ​ណៃ មកលើ​ជនអនាថា​ម្នាក់ ស្ថិតនៅ Venice Beachបណ្តាល​ឲ្យ​គាត់​រងរបួស​ហូរឈាម​ស្រោច​ខ្លួន និង​សន្លប់​ស្តូកស្តឹង​នៅ​នឹង​ថ្នល់ ។ នេះ​បើ​យោងតាម​គេហទំព័រ​របស់ ដឹ​បាយ​យ៉េ​ល​ហ្សា​ថា​ម ។​

​បុរស​ម្នាក់​រស់នៅ​ផ្ទះ​១ ក្នុងចំណោម​ផ្ទះល្វែង​ជាច្រើន ដែល​ស្ថិតនៅ​ពីលើ​ផ្លូវ​នៃ​ហេតុការណ៍​នេះ បាន​ថត​ជា​វីដេអូ​ពី​ទិដ្ឋភាព​អំពើហិង្សា​ដ៏​ឃោរឃៅ​នេះ តាម​មាត់​បង្អួច​របស់​គាត់ ។ ដំបូង​ឡើយ ខណៈ​បុរស​អនាថា​រូបនោះ បាន​កំពុង​ដេក​នៅក្បែរ​ចិញ្ចើមផ្លូវ​សុខៗ ក៏​ស្រាប់តែ​លេចមុខ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ២ នាក់ ប្រដាប់​ដោយ​ដំបង​ម្នាក់​១​ៗ បាន​ដើរ​តម្រង់​មកកាន់​ជនរងគ្រោះ​តែម្តង ។ នៅពេល​មកដល់ ពួកវា ក៏បាន​ចាប់ផ្តើម​វាយ​សំពង​មកលើ​ជនរងគ្រោះ​គ្មាន​បន្ធូរដៃ និង​សូម្បី​លើក​គ្រវែង​បំ​បុក បណ្តាល​ឲ្យ​ជនរងគ្រោះ​រត់គេច​ចេញ​ទាំង​ឈឺចាប់ ។

23-12-2013 (2)

​ថ្វីបើ​ព្យាយាម រត់គេចខ្លួន​ក៏ដោយ ប៉ុន្តែ​រូបគេ​មិនអាច​ទទួលបាន​សេចក្តីសុខ​នោះទេ ព្រោះថា ជនដៃដល់​ទាំងពីរ​នាក់​នោះ បាន​ដេញតាម​ប្រហារ​ទៀត ។ បន្ទាប់ពី​ធ្វើ​ឲ្យ​ជនរងគ្រោះ​ទ្រោម​ខ្លួន​ហើយ ក៏​ឃើញ​ជនដៃដល់​ម្នាក់​១ ក្នុងចំណោម​គ្នា​វា ២ នាក់ ដែល​ពាក់អាវ​ប្រផេះ ដើរចេញ​បាត់​ពី​កន្លែងកើតហេតុ​, ប៉ុន្តែ បន្សល់ទុក​ជន​កំណាច​ទី​២ ពាក់អាវ​ស ប្រដាប់​ដោយ​កៅអី (​សម្រាប់​អង្គុយលេង​តាម​ឆ្នេរសមុទ្រ​) ម្តងវិញ ជា​អ្នក​បន្ត​វាយ​សំពង​ជនរងគ្រោះ​ផ្ទួនៗ​ឥត​ត្រា​ប្រ​ណៃ​រហូត​របូត​ខោ ខ្លួនឯង បណ្តាល​ឲ្យ​ជនរងគ្រោះ​ងើប​លែងរួច បែក​ឈាម​ហូរ​ស្រោច​ខ្លួន និង​សន្លប់​បាត់​ស្តូកស្តឹង​តែម្តង ទើប​វា​ចាកចេញ ។​

23-12-2013 (1)

​ទោះជា​យ៉ាងណា បុរស​អនាថា​រូបនោះ ពុំ​ទទួលរង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ ហើយក៏​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅឯ​មន្ទីរពេទ្យ និង​ព្រមទាំង​ឲ្យ​ចាកចេញ​ផងដែរ បន្ទាប់​អការ​របួស​ធូរស្បើយ ។ ចំពោះ​រឿងនេះ គេ​ក៏​មិនទាន់​ដឹង​ច្បាស់​ថា តើ​មូលហេតុ​អ្វីដែល​បាន​ជំរុញ​ដល់​ការវាយប្រហារ​បែបនេះ​នោះទេ ៕

23-12-2013  

 

Leave a Reply

(*) Required, Your email will not be published