បុរស ជនជាតិ​ជប៉ុន​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​ផ្ទះជួល​ដោយសារ​គាំង​បេះ ដូង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ជប៉ុន​ម្នាក់​បាន​ដេកស្លាប់​ដោយ​ជំងឺ​គាំងបេះដូង​ក្នុង បន្ទប់​ផ្ទះជួល​មួយកន្លែង​ស្ថិតនៅ​ផ្ទះ​លេខ​១៥DEo ផ្លូវ​លេខ​១៣៤Z សង្កាត់​វាលវង់ ខណ្ឌ​៧​មករាបង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ ២០១៣ ។​

 

​ជនជាតិ​ជប៉ុន​រូបនោះ​ឈ្មោះ​ស៊ី​ហ្គេ​ច​អុ អ៊ី​តុ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ជា​ប្រធាន​សមាគម​វប្បធម៌​សន្តិភាព​កម្ពុជា​-​ជប៉ុន ស្នាក់នៅ​ផ្ទះជួល​ខាងលើ​។ តាម​សាក្សី​ជា​អ្នកបម្រើ​នៅផ្ទះ​ជួល​នោះបាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច ថា កន្លងមក​មាន​ជនជាតិ​ជប៉ុន​២​នាក់​បាន​ទៅ​ជួល​ផ្ទះ​នោះ​ស្នាក់នៅ ដោយ​ដេក​បន្ទប់​ម្នាក់​១​។ លុះ​នៅវេលា​ម៉ោង​ប្រមាណ​ជាង​៧​យប់​ជនជាតិ​ជប៉ុន​ម្នាក់​ដែលជា​មិត្ត ភក្តិ​បាន​ឆោឡោ​បាត់​មិនឃើញ​ឈ្មោះ​ស៊ី​ហ្គេ​ច​អុ អ៊ី​តុ មិនដឹង​ទៅណា​។​

22-12-2013

​សាក្សី​បន្តថា ពេល​ជនជាតិ​ជប៉ុន​ម្នាក់​ភ្ញាក់ផ្អើល​សួររក​មិត្តភក្តិ​គេ​បាននាំគ្នា ទៅ​មើល​បន្ទប់ដេក​ជនរងគ្រោះ ពេលនោះ​បន្ទប់​ជាប់គន្លឹះ​ទ្វារ​ខាងក្នុង​ពួកគេ​បានសម្រេច​ចិត្ត ឆ្កឹះ​សោ​ទ្វារ​បន្ទប់​បើក​ទៅ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​នៅលើ​គ្រែ​បាត់ទៅហើយ​។ ក្រោយពី​ដឹងថា ជនរងគ្រោះ​ស្លាប់ ពួកគេ​បាន​ផ្តល់ព័ត៌មាន​នេះ​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​គ្រប់លំដាប់ ថ្នាក់ ចូលរួម​ពិនិត្យ​សព ដោយ​គ្រូពេទ្យ​តុលាការ​បានកំណត់​ថា ជនជាតិ​ជប៉ុន​រូបនេះ​ស្លាប់​ដោយ​គាំងបេះដូង​៕

 

Leave a Reply

(*) Required, Your email will not be published