ប្រទេសអង់គ្លេស ៖ យោងតាមគេទំព័រព័ត៌មានកម្សាន្តសង្គមមួយរបស់ប្រទេសអង់គ្លេសឈ្មោះ ដាយលីម៉ែល បានរៀបរាប់ពីទាហានម្នាក់ដែលដៃខាងស្តាំរបស់គាត់បាត់បង់ដោយសារគ្រាប់បែក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានក្លាយជាមនុស្សទី១ នៅក្នុងប្រទេសអង់គ្លេស ក្នុងការទទួលយកដៃសប្បនិម្មិត ដែលមានសមត្ថភាពគ្រប់គ្រងដោយផ្លូវចិត្ត ។ Corporal Garthwaite អាយុ ២៦ ឆ្នាំ មកពី South Shields, បានបាត់បង់ដៃរបស់គាត់ នៅពេលគ្រាប់បែករ៉ុកកែត១ បានផ្ទុះក្នុងអំឡុងប្រតិបត្តិការនៅក្នុង Helmand, ប្រទេសអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០១០ ។
លោក Garthwaite គឺជាមនុស្សដំបូងនៅក្នុងប្រទេសនេះដែលទទួលយកការវះកាត់ផ្ទេរសរសៃប្រសាទដែលគេហៅថា “Targeted Muscle Reinnervation” ។ វាមានន័យថា គាត់អាចចលនាដៃសិប្បនិមិត្តរបស់គាត់តាមរយៈការគ្រប់គ្រងដោយផ្លូវចិត្តនៅលើសាច់ដុំក្នុងទ្រូងរបស់គាត់ ។
ការវះកាត់នេះត្រូវបានធ្វើឡើងនៅសកលវិទ្យាល័យសុខាភិបាល Vienna ដើម្បីចងប្រព័ន្ធសរសៃប្រសាទរបស់គាត់ ដោយយកបណ្តាចុងសរសៃប្រសាទពីស្មារបស់គាត់ ដែលរត់ទៅកាន់ដៃរបស់គាត់ ហើយដាក់ពួកវាចូលក្នុងសាច់ដុំដើមទ្រូងរបស់គាត់តែម្តង ។
ជាលទ្ធផល Garthwaite អាចបើករថយន្ត បើកទ្វារ ធ្វើសួនច្បារ និងសូម្បីចំអិនអាហារជាមួយដៃសិប្បនិមិត្តបច្ចេកវិទ្យាដ៏អស្ចារ្យនេះ៕