បុរស​អង់គ្លេស​ម្នាក់​សុខចិត្ត​រៀបការ​ជាមួយ​កូនក្រមុំ​ជ័រ​ជាច្រើន ដើម្បី​អាច​ចូលក្នុង​កំណត់ត្រា​ពិភពលោក​

, , Leave a comment

​ប្រទេស​អង់គ្លេស ៖ លោក Everard Cunion អាយុ ៥៥ ឆ្នាំ រស់នៅ​ខណ្ឌ Dorset ប្រទេស​អង់គ្លេស មិនអាច​រៀបការ​ជាមួយ​ស្ត្រី​ធម្មតា​បានទេ ។ ដូច្នេះ​គា​ត់​ក៏បាន​សម្រេចចិត្ត​យក​កូនក្រមុំ​ជ័រ ជា​តំណាង​កំដរ​រូបគាត់​រហូតដល់​ជីវិតចុងក្រោយ ។ នេះ​បើ​យោងតាម​គេហទំព័រ​របស់ bbs.tiexue.net កន្លងមក​។​

21-12-2013 (1)

​លោក Everard បាន​រៀបការ​ប្រពន្ធ​ទី​ដំបូង​ជាមួយ​កូនក្រមុំ ជ័រ​ឈ្មោះ Rebecca ក្នុង​រយៈពេល​៤ ឆ្នាំក្រោយ​មកនេះ​គាត់​បានសម្រេច​ចិត្ត​រៀបការ​ជាមួយ​ប្រពន្ធ​ទី​២​ឈ្មោះ​នាង Monday ។ Everard គ្មាន​ចិត្ត​ស្មោះ​ចំពោះ​ប្រពន្ធ​ទី​១​ទេ ប៉ុន្តែ​ក៏​មិន​ទាស់​សុខ​អី​ដែរ ព្រោះ​លោក​មិនអាច​សន្សំ​ប្រាក់​ដើម្បី​រៀបការ​ជាមួយ​នារី​២​នាក់​ក្នុងពេល​តែ​១​បាន ហេតុនេះ​គាត់​ក៏​ទ្រាំ​ចាំ​រហូតដល់​៤​ឆ្នាំក្រោយ​ទើប​រៀបការ​ម្តងទៀត ។

21-12-2013 (2)

​លោក Everard បាន​និយាយថា សម្រាប់​លើកដំបូង​គាត់​បាន​ពេញចិត្ត​កូនក្រមុំ​មួយ ប៉ុន្តែ​ដោយសារ​តម្លៃ​របស់​នាង​ជ័រ​ថ្លៃ​ពេក​គាត់​ក៏​កាត់ចិត្ត​ពី​នាង ។ ក្រោ​យមក​គាត់​បាន​ពេញចិត្ត​កូនក្រមុំ​មួយទៀត ហើយ​បាន​ចំណាយលុយ​ដល់​ទៅ ៥,០០០ ផោន​ដ៍ ដើម្បី​បានកូន​ក្រមុំ​នេះ​ធ្វើជា​ប្រពន្ធ​ទី​១ ។ បន្ទា​ប់​ម​ក​ទៀត​លោក Everard បាន​បន្ត​ទិញ​កូនក្រមុំ​ប្រពន្ធ​ទី​៣ ដែលមាន​ឈ្មោះថា Louis ។

21-12-2013 (3)

​លោក Evervard ងប់​ង​ល់​ស្រឡាញ់ និង​ថែរក្សា​កូនក្រមុំ​ទាំងនេះ​ណាស់ ព្រោះ​ពួកគេ​គឺជា​កំពូល​កូនក្រមុំ​ពិតតែ​ម្តង ។ គាត់​បាន​បន្តថា មុនពេល​ចិត្ត​ពួកគេ គាត់​បាន​សម្រេចចិត្ត​រួចជាស្រេច ដើម្បី​ទិញ​គ្រឿង​ប្រដាប់ប្រដា​តុបតែង​សម្រាប់​ពួកគេ​ដូចជា ប្រភេទ​នៃ​ការតុបតែង​មុខ សក់ និង​ប្រភេទ​ស​ម្លៀកបំពាក់​ផ្សេងៗ​ទៀតផង​ដែរ ។ គាត់​សប្បាយចិត្ត​ណាស់​ដែល​បាន​រៀបការ​ជាមួយ​ពួកគេ ក្នុង​ឈុត​សម្លៀកបំពាក់​ដ៏​ស្រស់ស្អាត​ដូច​កូនក្រមុំ​មនុស្ស​ពិ​ត ។

21-12-2013 (4)

​លោក Evervard បន្ត​ឲ្យ​ដឹង​ទៀតថា កូនក្រមុំ​របស់គាត់ ទោះបី​មិន​ដូច​មនុស្ស​ធម្មតា​ក៏ដោយ ប៉ុន្តែ​យ៉ាងហោចណាស់​ពួកគេ​ក៏​អាចធ្វើ​ឲ្យ​អារម្មណ៍​រ​ប​ស់​គា​ត់​ស្រណុក​ស្រួល​ឡើងដល់​ឋានសួគ៌​ដូច​នៅ​ជាមួយ​ស្ត្រី​ពិតៗ​ផងដែរ ។ មុនពេល​ទទួលយក​ប្រពន្ធ​ជ័រ​នេះ​គាត់​ត្រូវ​រស់នៅក្នុង​រដ្ឋ​មួយ​ដែល​ខ្វះ​ដង្ហើម​ស្ត្រី​​ជាច្រើន​ឆ្នាំ ។ ម្យ៉ាងវិញទៀត​នោះ​បណ្តា​ភរិយា​ជ័រ​របស់គាត់​ពុំ​មានការ​ច្រណែន​រករឿង​ឈ្លោះប្រកែក​គ្នា​នោះទេ រីឯ​ស្ថានការណ៍​នៃ​ការ​លែងលះ​ជា​មួ​យ​គាត់​ក៏​អត់​កើតមានឡើង​ដែរ ។

21-12-2013 (6)

​រឿងរ៉ាវ​ដ៏​ចម្លែក​នេះ​មិន​គ្រាន់តែ​សម្រាប់​លោក Everard ដែល​រៀបការ និង​រស់នៅ​ជាមួយ​ប្រពន្ធ​ដែល​បង្កើតឡើង​ដោយ​វត្ថុ​ប៉ុណ្ណោះ​ទេ ។ កាលពី​ឆ្នាំមុន លោក Bob Gibbins ក៏ត្រូវ​បាន​គេ​ឃើញ​ដឹងថា បាន​ទិញ​កូនក្រមុំ​ជ័រ​ដល់​ទៅ ២៤០ កូនក្រមុំ មក​ធ្វើជា​ប្រពន្ធ​របស់គាត់​ដោយ​រស់នៅក្នុង​ដំបូល​តែមួយ ៕

    21-12-2013 (5)  21-12-2013 (7) 21-12-2013 (8) 21-12-2013 (9) 21-12-2013 (10) 21-12-2013 (11)

 

Leave a Reply

(*) Required, Your email will not be published