សមាជិកសភា​ម៉ិច​ស៊ិ​ក​ស្រាត​ឡើង​ថ្លែង​សន្ទរកថា ទាមទារ​ចំណាប់អារម្មណ៍​ចំពោះ​ខ្លួន (video inside)

, , Leave a comment

​ម៉ិច​ស៊ិ​ក ៖ យោងតាម​គេហទំព័រ​ប្រមាញ់​រូបភាព និង​ព្រឹត្តិការណ៍​ចម្លែក​របស់​ប្រទេស​អង់គ្លេស​ឈ្មោះ ដាយ​លី​ម៉ែ​ល បានបង្ហាញ​រឿង​ដែល​ភ្ញាក់ផ្អើល​បំផុត​ក្នុង​រយៈពេល​៧០​ឆ្នាំ​មកនេះ ដែលមាន​សមាជិកសភា​មួយរូប​របស់​ម៉ិច​ស៊ិ​កបាន​ស្រាត​ខោអាវ​ខ្លួន​ចោល ដើម្បី​តវ៉ា​មួយ​ប្រឆាំង​ទៅនឹង​ការអនុម័ត​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ​។​

​លោក Antonio Garcia Conejo ដែលជា​សមាជិកសភា​មកពី​គណបក្ស​បដិវត្ត​ប្រជាធិបតេយ្យ បាន​ស្រាត​ខោអាវ​ភ្លាមៗ​នៅ​អំឡុងពេល​ឡើង​ថ្លែង​សន្ទរកថា ដែលជា​ផ្នែក​មួយ​ធ្វើការ​តវ៉ា​ទៅនឹង​ការអនុម័ត​ច្បាប់​របស់ រដ្ឋាភិបាល​ក្នុងការ​អនុញ្ញាត​ឲ្យ​មានការ​វិនិយោគ​ក្រុមហ៊ុន​រុករក​ប្រេងកាត នូវ​អ្វីដែល​លោក​យល់ថា​ជា​អំពើ​លួចជាតិ​។​

​ក្នុង​សំឡេងគាំទ្រ​៣៥៣​ទល់នឹង​១៣៤ ការអនុម័ត​នេះ​ច្បាប់​ថ្មី​ដោយ​ប្រទាញប្រទង់​គ្នា​មួយ​ខាងលើ នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​រុករក​ប្រេងកាត​បរទេស​បន្ត​វត្តមាន​របស់ខ្លួន នៅលើ​ទឹកដី​មិ​ក​ស៊ិ​ក ដូច​អ្វីដែល​គណបក្សប្រឆាំង​លើកឡើងថា បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រយោជន៍​ជាតិ និង​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ជាតិ​។​

20-12-2013 (4)

​ចាប់តាំងពី​ឆ្នាំ​១៩៣៩​មក គេ​សង្កេតឃើញ​មាន​ក្រុមហ៊ុន​រុករក​ប្រេងកាត​បរទេស​ជាច្រើន​បាន​មាន វត្តមាន​នៅលើ​ទឹកដីរ​បស់​ខ្លួន ជាពិសេស​ក្រុមហ៊ុន​អាមេរិក​។ រហូតមកដល់​បច្ចុប្បន្ន មិ​ក​ស៊ិ​កបាន​ក្លាយជា​ប្រទេស​ទី​៥ ដែល​បាន​នាំចេញ​ប្រេង​ឆៅ​ច្រើនជាងគេ​បំផុត​របស់​អាមេរិក ប្រមាណ​១​លាន​បារ៉ែល​ក្នុង​មួយថ្ងៃៗ​៕

20-12-2013 (6) 20-12-2013 (7) 20-12-2013 (8) 20-12-2013 (1) 20-12-2013 (2) 20-12-2013 (3)  20-12-2013 (5)

 

Leave a Reply

(*) Required, Your email will not be published