ប្រទះ​ឃើញ​សព​នារី​រងគ្រោះ​ដែល​​គេចាប់​រំលោភ ហើយ​វាយ​សម្លាប់​នៅ​ក្នុង​ចម្ការ​ក្រោយ​ភូមិ

, , Leave a comment

ខេត្ដក្រចេះ ​ ៖​ សាក​សព​​​នារី​​បម្រើ​ខារ៉ាអូខេ ត្រូវ​គេ​​​រំលោភ​ ហើយ​សម្លាប់​​នៅ​ក្នុង​ព្រៃ​ចម្ការ​មួយ​​កន្លែង​​​ក្រោយ​ភូមិ ធ្វើឲ្យ​មាន​ការភ្ញាក់​ផ្អើល​ ។ ការ​ភ្ញា​ក់​ផ្អើ​ល​​មួ​យ​​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៣​ ស្ថិត​នៅ​ចំណុច​ ឃុំ​២​ធ្នូ​ ស្រុក​ស្នួល​ ខេត្ត​ក្រចេះ ។

 

សព​នារីរងគ្រោះ​​មាន​ឈ្មោះ​ ទ្រេ​ន​ ស្រី​ អូន​ អាយុ​២៤​ឆ្នាំ​ សព្វថ្ងៃ​ស្នាក់​នៅ​ក្នុង​ ចំណុច​កើតហេតុ​ខាងលើ​ ជា​អតីត​នារី​បម្រើ​ខារ៉ាអូខេ​។​

 

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ សព​នារី​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​វាយ​នឹង​វត្ថុ​រឹង​បណ្ដាល​ឱ្យ​ដាច់​រយះ​ជា​ ច្រើន​កន្លែង​នៅ​លើ​ដងខ្លួន​ហើយ​ជនសង្ស័យ​ ធ្វើ​សកម្មភាព​ចាប់រំលោភ​រួច​ហើយ​ វាយ​សម្លាប់​បំបិទមាត់​តែ​ម្ដង​ព្រមទាំង​បាន​អូស​យក​សព​ទៅ​ដាក់​ចោល​ក្នុង​ ព្រៃ​ស្បូវ​ក្នុង​ចម្ការ​ដំឡូង​នៅ​ខាងក្រោយ​ភូមិ​ចម្ងាយ​ជាង​២០០​ម៉ែត្រ​ពី​ផ្ទះ​ទៀត​ផង​ ។​ ឃាតករ​អាច​ជា​មនុស្ស​ស្គាល់គ្នា​ទើប​បានជា​ចាប់រំលោភ​រួច​ សម្លាប់​បំបិទមាត់​។

 

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​នៅ​ក្នុងភូមិ​ជើង​ឃ្លេ​មាន​ពិធីជប់លៀង​ឡើង​ គេហដ្ឋាន​ របស់​អ្នក​ភូមិ​ម្នាក់​ហើយ​ចាប់ពី​ពេល​ នោះ​ក៏​មាន​នារី​រង​គ្រោះ​បាន​មក​ចូលរួម​ផឹកស៊ី​រាំរែក​ក្នុង​ពិធី​នោះ​ដែរ​ ប៉ុន្ដែ​ចាប់​ ពី​ថ្ងៃ​នោះ​មក​ក៏​បាន​បាត់​ខ្លួន​នាង​មិនដឹង​ ទៅ​ណា​ហើយ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ទើប​គេ​ប្រទះ​ឃើញ​សាកសព​របស់​នាង​ក្នុង​ព្រៃ​ស្បូវ​ក្នុង​ចម្ការ​ដំឡូង​ នៅ​ខាងក្រោយ​ភូមិ​ក៏​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​ ។​

20-12-2013

​សាកសព​នារី​រង​គ្រោះ​ក្រោយ​ពី​បាន​ធ្វើ​កោសល្យវិច្ឆ័យ​រួច​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រ​ពៃណី​ ៕​

 

Leave a Reply

(*) Required, Your email will not be published