របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ បុក​ជាមួយនឹង​រ៉ឺម៉ក​ម៉ូតូ​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់ និង​ម្នាក់ទៀត​បាន​រងរបួស​ស្រាល ខណៈដែល​ជិះ​ម៉ូតូ​ជ្រុល​ទៅបុក​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​មួយគ្រឿង​ទៀត​ក្នុ​ង​ទិ​ស​ដៅបញ្ច្រាស​គ្នា ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៣ លើ​ផ្លូវលំ​ក្នុងភូមិ​អូរ​កណ្តុរ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

 

​ជនរងគ្រោះ​ឈ្មោះ ឡ​ន ពិសី អាយុ​២០​ឆ្នាំ ជា​កម្មករសំណង់ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​អ្នកបើកបរ​ម៉ូតូ​អូស​រ៉ឺម៉ក ឈ្មោះ ជី យូ​ជី​ង អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​គរ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។

???????????????????????????????

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​បើក​ម៉ូតូ​ម៉ាក​ឌ្រី​ម​សេរី​០៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ​1A-9514 ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះ​ពេលមកដល់​កន្លែងកើតហេតុ​ស្រាប់​តែមាន​រ៉ឺម៉ក​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម អត់​ស្លាក​លេខ បើកបរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា ដោយ​គ្មាន​ភ្លើង​បំភ្លឺ​ទេ មានតែ​ភ្លើង​ពិល ពាក់​លើ​ក្បាល អ្នកបើកបរ ហើយ​ដោយសារ​បែបនេះ​ទើប​បណ្តាល​ឲ្យ​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​ជន​រងរបួស​ធ្ងន់​បែក​មុខមាត់ បាក់​ស្មងជើង​ទាំង​២ និង​កំភួនដៃ​ខាងឆ្វេង​។ ចំណែក​អ្នកបើកបរ​រ៉ឺម៉ក​រងរបួស​ស្រាល​។​

??????????????????????????????? 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ទាំងពីរ​រក្សាទុក​នៅ​អធិការដ្ឋាន រង់ចាំ​ដោះស្រាយ​ជា​ក្រោយ ។ ចំណែក​ជនរងគ្រោះ​ត្រូវ​ដឹក​ទៅ​សង្គ្រោះ នៅ​មណ្ឌល​សុខភាព​៕

 

Leave a Reply

(*) Required, Your email will not be published