ប្រធាន​ផ្នែក​គ្រប់គ្រង​អ្នក​ជាប់ពន្ធ នៃ​សាខា​ពន្ធដា​ខេត្តសៀមរាប លោក លីវ ប៊ុនថន អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ករណី​ពុករលួយ

, , Leave a comment

​ខេត្តសៀមរាប ៖ ក្រោ​យ​​​កំណែ​​​ទ​ម្រ​ង់​​ស៊ី​​ជ្រៅ​​រ​ប​ស់​ប្រ​មុខ​​រាជ​រដ្ឋាភិ​បា​ល​​​ដែ​ល​​​បា​ន​លើ​ក​ឡើងថា ត្រូ​វ​​មុខ​ទឹក​​​ដុស​ក្អែល ឆ្លុះកញ្ចក់ ហើយ​បើ​មាន​សាច់​ណា​មាន​ដំបៅ​ស្អុយរលួយ ត្រូវចៀរ​ចេញកុំ​ឲ្យ​មាន​ដំបៅ​នេះ​ក្លាយជា​មហារីក​ដ៏​ធ្ងន់ធ្ងរ ។ ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៣ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចាប់បញ្ជូន​ខ្លួន​លោក លីវ ប៊ុនថន ប្រធាន​ផ្នែក​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​មធ្យម​នៃ​សាខា​ពន្ធដារ​ខេត្ដ​សៀមរាប បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ករណី​ប្រព្រឹត្ត​អំពើពុករលួយ ។​

19-12-2013 (3)

​ការចាប់ខ្លួន​មន្ត្រី​រូប​នោះបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៨  ធ្នូ កន្លងទៅ នៅឯ​ការិយាល័យ​របស់​គាត់​ក្នុង​អគារ​បម្រើ​សាខា​ពន្ធដា​ខេត្ត ស្ថិតនៅតាម​ប​ណ្តោ​យ​ផ្លូវជាតិ​លេខ ៦ ក្នុងភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​ខេត្ត ហើយ​ត្រូវបាន​បញ្ជូនបន្ត​ទៅកាន់​ស្ថាន​ប​ន័​អាយ្យ​ការ​សាលាដំបូង​ខេត្ត ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា លោក​លីវ ប៊ុនថន ត្រូវបាន​ចាប់ខ្លួន​ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៣ ក្រោយពី​បើក​ការស៊ើបអង្កេត​ដោយ​សម្ងាត់​បំផុត​ក្នុង​រយៈពេល ៤០ ថ្ងៃ ។ អង្គភាព​ប្រឆាំង​អំ​ពើ​ពុ​ក​រ​លួ​យ​​បាន​រកឃើញថា សណ្ឋាគារ ឬ​ក្រុមហ៊ុន​កម្រិត​មធ្យម​ជាច្រើន នៅក្នុង​ខេត្ដ​សៀមរាប ត្រូវបាន​ផ្នែក​នេះ​ដែល​ដឹកនាំ​ដោយ​លោក លីវ ប៊ុនថន ធ្វើ​ឯ​ក​សា​រ​​កំណត់​ពន្ធ​ឡើងវិញ ដោយ​បំប៉ោង​តួលេខ​ឱ្យ​ខ្ពស់​ក្នុង​គោលបំណង​ឱ្យ​ម្ចាស់​សណ្ឋាគារ ម្ចាស់​ក្រុមហ៊ុន​កម្រិត​មធ្យ​មភ័យ​ខ្លាច ហើយ​ត្រូវ​បង់លុយ​ក្រោ​ម​តុ​ឱ្យ​ខ្លួន ។​

19-12-2013 (1)

​ទោះជា​យ៉ាងណា​អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក ​កែ រ៉ា​ម៉ី នៅ​ព្រឹក​ថ្ងៃទី​១៩​នេះ​មិន​បានធ្វើ​អ​ធិ​ប្យា​យ​ទាក់ទិន​ទៅនឹង​ការចាប់ខ្លួន​មន្ត្រី​ពន្ធដា​ខេត្ត​នោះទេ ដោយ​ប្រាប់ថា​ថ្នាក់លើ​ពុំ​អនុញាត​ឲ្យ​បញ្ចេញ​ព័ត៌មាន​ទេ​។ យ៉ាងនេះ​ក្តី​បើ​យោងតាម​ឯកសារ​ថតចម្លង​មួយច្បាប់​ដែល​ត្រូវបាន​ផ្ត​ល់​ជូ​ន​​ដោយ​មន្ត្រី​អង្គភាព​ដ៏​សំខាន់​មួយ​នេះ បាន​បង្ហាញថា ជន​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​មានឈ្មោះ លីវ ប៊ុនថន មាន​តួរ​នាទី​ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​នៃ​សាខា​ពន្ធដា​ខេត្តសៀមរាប​។​

 19-12-2013 (2) 

​ជុំវិញ​ការចាប់ខ្លួន​មន្ត្រី​ពន្ធដា​ខាងលើ​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​ បាន​សម្តែង​នូវ​ការ​ស្វា​គម​ន៏​ចំពោះ​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុ​ង​ក​រ​ណី​​នោះ​វា​មាន​ភាស្តុតាង​ដាក់បន្ទុក​តាមផ្លូវ​ច្បាប់​។ ​ចំណែក​អភិបាលខេត្ត​សៀមរាប​លោក ​ឃឹម ប៊ុន​សុង មិន​បានធ្វើ​អធិប្បាយ​អ្វី​ទេ​ទាក់ទិន​ទៅនឹងករ​ណី​​ចាប់ខ្លួន​មន្ត្រី​ជាប់​សង្ស័យ​ប្រព្រឹត្ត​អំពើពុករលួយ​នៅក្នុង​ដែល​គ្រប់គ្រង​រដ្ឋបាល​របស់​លោក​ដោយ ប្រាបថា​ជា​រវល់​ប្រជុំ​៕

 

Leave a Reply

(*) Required, Your email will not be published