រាជធានីភ្នំពេញ ៖ ចោរគាស់ផ្ទះម្នាក់ត្រូវបានម្ចាស់ផ្ទះចាប់ ប្រគល់ឲ្យសមត្ថកិច្ច ខណៈដែលរូបគេធ្វើសកម្មភាពគាស់ទ្វារផ្ទះ បម្រុងចូលយកទ្រព្យសម្បត្តិ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ ៩ យប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ នៅផ្ទះលេខ១៣៥ ជាន់ទី៣ ផ្លូវលេខ១០៧ ភូមិ១ សង្កាត់អូរឫស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនសង្ស័យដែលត្រូវម្ចាស់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចមានឈ្មោះ វិន ទី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៣៣ ជាន់ទី៤ ផ្លូវលេខ ១០៧ សង្កាត់អូរឫស្សី១ ខណ្ឌ៧មករា ។ ចំណែកម្ចាស់ផ្ទះមានឈ្មោះ ព្រំ ផលថាវរៈ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ គ្រូបង្រៀនភាសាអង់គ្លេស មានទីលំនៅ កន្លែងកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានចាក់សោទ្វារផ្ទះ យ៉ាងគត់មត់រួចទើបធ្វើដំណើរទៅបង្រៀនភាសាអង់គ្លេសនៅតាមផ្ទះ ។ លុះពេលត្រឡប់មកវិញបានឡើងទៅលើផ្ទះស្រាប់តែប្រទះឃើញទ្វារផ្ទះចំហរ ហើយឃើញជនសង្ស័យកំពុងរុករើកេះតុដាក់គ្រឿងអលង្ការរបស់បង ស្រីដែលក្នុងនោះមានខ្សែកបា្លទីន១ខ្សែ ទម្ងន់១ជី ក្រវិលបា្លទីន២គូទម្ងន់១ជី ខ្សែ ដៃបា្លទីន២ខ្សែ បន្ដោងខ្សែកបា្លទីន១ខ្សែ ទម្ងន់១ជី កងដៃប្រាក់១ និងចិញ្ជៀនបា្ល ទីនដាំត្បូង១ ។
បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវបាន នគរបាលព្រហ្មទណ្ឌ៧មករាកសាងសំណុំ រឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញចាត់ការតាមច្បាប់ ៕