ប្រចណ្ឌ​ប្រពន្ធ​ក្មេង រហូតដល់​ភ្លើង​ឫស្យា​ឆេះ​ដល់​កម្រិត យក​កាំបិត​អារ​.​ក ប្រពន្ធ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ អំពើហិង្សា ភាព​ប្រចណ្ឌ ការមិនទុកចិត្ត​គ្នា នេះ​សុទ្ធតែជា​ដើមចម​នៃ​ជម្លោះ ជាក់ស្តែង​ស្ដ្រី​ជា​ប្រពន្ធ​បាន​រងរបួស​ធ្ងន់​ដោយសារតែ​ប្ដី​យក​កាំបិត​មក​អារ​.​ក បំណង​សម្លាប់​រួចហើយ​បុរស​ជា​ប្ដី​បាន​ចង​.​ក សម្លាប់​តាម​ក្រោយ​នៅក្នុង​បន្ទប់​ផ្ទះជួល ប៉ុន្ដែ​មិនបាន​សម្រេច ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១ និង ៥០ នាទី​រសៀល​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

 

​ស្ដ្រីជន​រងគ្រោះ​ជា​ប្រពន្ធ​មានឈ្មោះ ឈុន សុភាព អាយុ ៣៤ ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ បុរស​ជនបង្ក​ជា​ប្ដី​មានឈ្មោះ សុខ សុ​វណ្ណា​រុន អាយុ ៥៧ ឆ្នាំ ជាម​ន្ដ្រី​យោធា ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ​ខាងលើ​។​

 

​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នឹង​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ប្ដី​ប្រពន្ធ​ទាំង​២​នាក់​នេះ​តែងតែ​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ ។ ខ្លះ​បាន​និយាយថា សង្ស័យ​គ្រួសារ​មួយ​នេះ​ចាញ់ល្បែង​ជំពាក់​បំណុល​គេ​ច្រើនពេក និង​ខ្លះទៀត​និយាយថា សង្ស័យ​តែ​ប្ដី​ប្រចណ្ឌ​នឹង​ប្រពន្ធ ព្រោះ​នាង​នៅ​ក្មេង​ជាង​ខ្លួន និង​សម្រស់​នៅ​ស្អាត ។​

 

​ប្រភព​ដដែល​បាន​បន្ដថា មុនពេល​កើតហេតុ គេ​ឮសូរ​សំឡេង​ឈ្លោះប្រកែក​គ្នា ហើយ​មួយសន្ទុះ​ក្រោយមក​ក៏​ឮសូរ​សំឡេង​ប្រពន្ធ​ស្រែក​ឱ្យគេ​ជួយ ដោយមាន​ការសង្ស័យ​ប្រជាពលរដ្ឋ​ក៏បាន​ទៅ​រុញ​ទ្វារ​បន្ទប់ ប៉ុន្ដែ​ជាប់គន្លឹះ​ពី​ខាងក្នុង​រួច​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះមក​ជួយ​អន្ដរាគមន៍​ផងដែរ​។​

18-12-2013

​ពេល​សមត្ថកិច្ច​មកដល់​ក៏បាន​គាស់​ទ្វារ​បន្ទប់​ចូលទៅ​ឃើញ​ប្រពន្ធ​ដេក​ដួល​នៅក្នុង​ថ្លុកឈាម​ដោយ មាន​របួស​ត្រ​ង់ក​ខាងឆ្វេង និង​ជើង ចំណែក ប្ដី​បាន​ចង​.​ក​នៅក្បែរ​នោះដែរ ។ ភ្លាមៗ​នោះ​សមត្ថកិច្ច​ក៏បាន​នាំ​ប្ដី​ប្រពន្ធ​ទាំង​២​នាក់​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ដើម្បី​សង្គ្រោះ​៕

 

Leave a Reply

(*) Required, Your email will not be published