សម្លាប់​ប្រពន្ធ​នៅ​ខេត្តសៀមរាប គេចខ្លួន​សម្ងំ​នៅ​ខេត្តព្រះវិហារ ភ្លេចខ្លួន​សម្លាប់​មនុស្ស​ទៀត ជាប់​ខ្នោះ​សមត្ថកិច្ច​

, , Leave a comment

​ខេត្តព្រះវិហារ ៖ ឃាតករ​ឆ្លងដែន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​វែកមុខ និង​ចាប់ខ្លួនបាន កាលពី​ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ​២០១៣ ខណៈដែល​ជននេះ​បានធ្វើ​បាន និង​វាយ​សម្លាប់​ប្រពន្ធ​ខ្លួន​នៅ​ខេត្តសៀមរាប ហើយ​រត់គេចខ្លួន​សម្ងំ​លាក់ខ្លួន​នៅ​ខេត្តព្រះវិហារ និង​បង្ក​ហិង្សា​វាយ​មនុស្ស​ម្នាក់ទៀត​ក្នុងភូមិ​ព្រៃ​កំ​ប៉ិច ឃុំ​ស្រ​យ៉ង់​ខាងជើង ស្រុក​គូលែន ខេត្ដ​ព្រះវិហារ ។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ​មានឈ្មោះ ដុស ច​ន ហៅ សំណាង អាយុ ៣៤​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​អង្កាញ់ ឃុំ​សំរោង ស្រុក​សូត្រ​និគម ខេត្ដ​សៀមរាប និង​ជនរងគ្រោះ​មានឈ្មោះ ឡេង ឡ​ម ភេទ​ប្រុស អាយុ ៤១​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា មុនពេល​កើតហេតុ​ជនរងគ្រោះ និង​ជនសង្ស័យ​បាន​ផឹកស៊ី​ជាមួយ​ជនរងគ្រោះ ដល់​យូរ​បន្តិច​ក៏មាន ទំនាស់​ជាមួយគ្នា រហូតដល់​ប្រើ​អំពើហិង្សា វាយតប់​គ្នា​ទៅវិញទៅមក​បណ្ដាល ឱ្យ​ជនរងគ្រោះ​រងរបួស​ធ្ងន់ រហូតដល់​ស្លាប់ ។ ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​របស់​សាច់ញាតិ​ជនរងគ្រោះ សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​ហើយ ឈានទៅដល់​ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ​តែម្ដង ។​

18-12-2013

​សូមបញ្ជាក់ថា ជនសង្ស័យ​ខាងលើ​ធ្លាប់ប្រើ​អំពើហិង្សា រហូតដល់​សម្លាប់​ប្រពន្ធ​របស់ខ្លួន ហើយ​ត្រូវ បាន​តុលាការ​ខេត្ដ​សៀមរាប ចេញ​ដីកា​តាម ប៉ុន្តែ​ជនសង្ស័យ​រូបនេះ​បាន​រត់គេចខ្លួន​មក​រស់នៅក្នុង​ស្រុក​គូលែន ខេត្ដ​ព្រះវិហារ ដែលជា​កន្លែងកើតហេតុ​ហើយ​បាន​ប្រើ​អំពើហិង្សា និង​ឈានទៅដល់​ការសម្លាប់​មនុស្ស​សារជាថ្មី ។​ ​បច្ចុប្បន្ន​ជនសង្ស័យ​រូបនេះ ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ៕

 

Leave a Reply

(*) Required, Your email will not be published