ព្រះចៅអធិការ​វត្ដអង្គ​អណ្ដែត​ ខេត្តកំពត បាន​សុគត ដោយសារ​គ្រូពេទ្យ​គ្មាន​ជំនាញ ឬ​ជាការ​សាកល្បង​ឱសថ​របស់​មន្ទីរពេទ្យ​ម៉ាលី​យ៉ា​?

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ព្រះចៅអធិការ​វត្ដ​មួយ​ព្រះអង្គ ដែល​គង់នៅ​វត្ដ​អង្គ​អណ្ដែត​ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ជម្ពូ​វ័ន ស្រុក​ជុំ​គិរី ខេត្ដ​កំពត  បានមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ម៉ាលី​យ៉ា​ដែលមាន​ទីតាំង​ស្ថិតនៅតាម បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស សង្កាត់ បឹង​កេងកង​ទី​១ ខណ្ឌចំការមន ប្រកាច់​បែកពពុះមាត់ ហើយ​សុគត ។ ហេតុការណ៍​ព្រះចៅអធិការ​វត្ដ​មួយ​ព្រះអង្គ​នេះ​បាន​សុគត​នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ​២០១៣ នៅក្នុង​មន្ទីរពេទ្យ​ម៉ាលី​យ៉ា បន្ទាប់ពី​គ្រូពេទ្យ​បាន​ពិនិត្យ​ធ្វើតេស្ដ​ឈាម និង​ចាក់​ថ្នាំ​មួយ​ម្ជុល​ប៉ុណ្ណោះ​។​

18-12-2013

​ព្រះតេជព្រះគុណ​ចៅអធិការ​វត្ដ​អង្គ នេះ​ព្រះនាម ងឹ​ម វ៉ាន់​នី មាន​ព្រះជន្ម​២៥ ព្រះវស្សា​គង់នៅ​វត្ដ​អង្គ​អណ្ដែត​ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ជម្ពូ​វ័ន ស្រុក​ជុំ​គិរី ខេត្ដ​កំពត បាន​សុគត បន្ទាប់ពី​គ្រូពេទ្យ​បាន​ពិនិត្យ ធ្វើតេស្ដ​ឈាម​និង​ចាក់​ថ្នាំ​មួយ​ម្ជុល ហើយដោយ​ទំនងជា​ថ្នាំ​ដែល​ចាក់​នោះ ហួស​កាលកំណត់​ប្រើប្រាស់ ទើប​ធ្វើឱ្យ​ព្រះអង្គ​ប្រកាច់​បែកពពុះមាត់ ហើយ​សុគត ។ នៅពេលដែល​គ្រូពេទ្យ​ដឹងថា ព្រះអង្គ​ចៅអធិការ​មាន​សភាព​ធ្ងន់ធ្ងរ មិនអាច​ជួយសង្គ្រោះ​បាន​ក៏​នាំគ្នា​ដឹក តាម​រថយន្ដ​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​បញ្ជៀ​ស​ការទទួលខុសត្រូវ​ពេលដែល​ព្រះអង្គ​សុគត ។ ក៏ប៉ុន្ដែ​នៅពេល​ដឹក​ព្រះអង្គ​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត​ត្រូវបាន​គ្រូពេទ្យ​បញ្ជាក់ថា ព្រះតេជព្រះគុណ ងឹ​ម វ៉ាន់​នី បាន​សុគត​តាំងពី​មិនទាន់ មកដល់​មន្ទីរពេទ្យ​ម្ល៉េះ ។​

 

​តាមប្រភពព័ត៌មាន​ពី​ញោមស្រី ឈ្មោះ កែវ សុខា អាយុ​៥០​ឆ្នាំ​ដែល និមន្ដ​ព្រះចៅអធិការ​មក​ព្យាបាល​អាពាធ នៅ​មន្ទីរពេទ្យ​ម៉ាលី​យ៉ា​បាន​ប្រាប់ឱ្យដឹង ថា កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៣ ដោយសារ​ព្រះតេជព្រះគុណ​មាន​អាពាធ​ដុះ​សាច់​បំពង់​.​ក​(VIDALE) ទើប​ព្រះ អង្គ​និមន្ដ​ពី​វត្ដ​អង្គ​អណ្ដែត​មក​គង់​ព្យាបាល នៅ​មន្ទីរពេទ្យ​ឯកជន​ម៉ាលី​យ៉ា​នេះ​ដើម្បី ធ្វើការ​វះកាត់​សាច់​បំពង់​.​ក ។ លុះ​មក ដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៣ បន្ទាប់ពី ពិនិត្យ​វាស់​ស្ទង់​សុខភាព​រួចមក​គ្រូពេទ្យ​បាន​ចាក់​ថ្នាំ​ប្រគេន​ព្រះ អង្គ​មួយ​ម្ជុល​ក៏ បណ្ដាលឱ្យ​ប្រកាច់​បែកពពុះមាត់​សុគត​តែម្ដងទៅ ។​

 

​ញោមស្រី​ព្រះចៅអធិការ​វត្ដ​អង្គ អណ្ដែត​បាន​សម្ដែង​ការសោកស្ដាយ ចំពោះ​ព្រះតេជព្រះគុណ​ព្រះនាម ងឹ​ម វ៉ាន់​នី ដែល​បាន​សុគត​ទាំង​វ័យក្មេង ដោយ​គ្រាន់​តែមាន​អាពាធ​ដុះ​សាច់​បំពង់ .​ក​ក្រោម​ស្នាដៃ​គ្រូពេទ្យ​គ្មាន​ជំនាញ របស់​មន្ទីរពេទ្យ​ម៉ាលី​យ៉ា​មួយ​នេះ ។ ញោមស្រី​កែវ សុខា បាន​អំពាវនាវ សូមឱ្យ​ក្រសួង​មាន​សមត្ថកិច្ច ជាពិសេស ក្រសួងសុខាភិបាល​មេ​ត្ដា​ត្រួតពិនិត្យ​មន្ទីរ ពេទ្យ​ម៉ាលី​យ៉ា​នេះ​ឡើងវិញ សូមកុំ​គិត តែ​ពី​រឿង​លុយ​ខ្លាំងពេក​គួរតែ​ពិនិត្យ​ឱ្យបាន គ្រប់​ជ្រុងជ្រោយ​រាល់​ជំងឺ​របស់​អតិថិជន ជៀសវាង​គ្រោះថ្នាក់​ដល់​ជីវិត​ដូច​កូន ប្រុស​របស់គាត់​នេះ ។

 

​លើសពីនេះទៅទៀត​ក្រសួង​សុខា​ភិ បាល​គួរតែ​ពិនិត្យមើល​គុណភាព​ឱសថ ដែល​កំពុង​ប្រើប្រាស់​នៅក្នុង​មន្ទីរពេទ្យ នានា​ក្នុងពេល​សព្វថ្ងៃនេះ ព្រោះថា​កន្លង មក​មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ដល់​ជីវិត ឬ​ពិការ​មួយចំនួន​ដោយសារតែ​ឱសថ គ្មាន​គុណភាព​កំពុង​ធ្វើ​ចរាចរណ៍​លើ ទីផ្សារ​និង​គួបផ្សំ​គ្រូពេទ្យ​ធ្វេសប្រហែស​ដែល​គេ​សង្ស័យថា ភាគច្រើន​ពួកគាត់ គ្មាន​ជំនាញ​ច្បាស់លាស់។​

 18-12-2013 (1)

​គ្រូពេទ្យ​ជំនាញ​បាន​និយាយថា ព្រះចៅអធិការ​វត្ដ​អង្គ​អណ្ដែត​ដែល​សុគត យ៉ាង​ទាន់ហន់​នេះ​ដោយសារតែ​គ្រូពេទ្យ មន្ទីរពេទ្យ​ម៉ាលី​យ៉ា​ធ្វេសប្រហែស​និង មិនបាន​ពិនិត្យមើល​គុណភាព​ឱសថ មុនពេល​ចាក់​ថ្នាំ​ព្យាបាល​ព្រះអង្គ ។​ ​ទាក់ទិន​នឹង​ការ​សុគត​របស់​ព្រះចៅអធិការ​វត្ដ​អង្គ​អណ្ដែត​នេះ មិនទាន់​មានការ​ស្រាយ​បំភ្លឺ​ពី​នាយក​មន្ទីរពេទ្យ​ម៉ាលី​យ៉ា​បានទេ​កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៣​ម្សិលមិញ​នេះ ៕

 

Leave a Reply

(*) Required, Your email will not be published