កំ​ហឹ​ង​​ប្រជា​​ពល​រ​ដ្ឋ​​​បា​ន​​បិ​ទ​​ផ្លូវ​ជា​តិ​​លេ​ខ​ ​៦ ​​ដោយ​សា​រ​​ក្រុ​ម​​ប៉ូលី​ស​​សេ​ដ្ឋកិច្ច​ក្រសួងមហាផ្ទៃ លោក ងួន បូរ៉ា ប្រដេញ​ឡាន​ដឹកទំនិញ និង​ប្រើ​កាំភ្លើង​ភ្ជង់​គំរាម​ទារលុយ​

, , Leave a comment

​ខេត្តសៀមរាប ៖ ជនរងគ្រោះ​ជា​អ្នកបើករថយន្ត​ដឹកទំនិញ បាននាំគ្នា​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ពួក បន្ទាប់ពី​នាំគ្នា​ធ្វើបាតុកម្ម បិទផ្លូវ​ជាតិ​លេខ​៦ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៣ ដើម្បី​ប្រឆាំង​ចំពោះ​លោក ងួន បូរ៉ា ជា​មន្ត្រីនគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចុះ​ប្រចាំការ​នៅ​ស្រុក​ពួក ខេត្តសៀមរាប ដែល​សម្បូរ​ដោយ​រឿងអាស្រូវ ក្នុងករណី​បើករថយន្ត ប្រដេញ​អ្នករកស៊ី​ដឹក​ត្រី​ម្នាក់ ហើយ​បើក​បំ​បុក និង​ដក​កាំភ្លើង​ភ្ជង់​គំរាម ដោយសារ​ខឹង​ទារលុយ​មិនបាន​។​

 

​ក្រុម​អ្នករកស៊ី​ដឹកទំនិញ​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​មានការ បិទផ្លូវ​ជាតិ​លេខ​៦ នេះ កើតឡើង​ដោយសារ មន្ត្រីនគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ម្នាក់​ឈ្មោះ ងួន បូរ៉ា ដែល​ឈរជើង​ប្រចាំការ​នៅ​ស្រុក​ពួក បាន​បើករថយន្ត​ប្រដេញ អ្នករកស៊ី​ដឹក​ត្រី​ម្នាក់ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ទីនោះ ឈានដល់​ការបើក​រថយន្ត​កៀរ​បំ​បុក​គ្នា ហើយ​លោក ងួន​បូរ៉ា ដែល​បាន​ប្រដេញ​ឡាន​ដឹក​ត្រី​នោះ បាន​រង​នូវ​ការចោទប្រកាន់ថា បាន​យក​កាំភ្លើង​ភ្ជង់​គំរាម​។ ដោយសារតែ​ករណីនេះ​ហើយ ទើប​មាន​ក្រុម​អ្នករកស៊ី​ដឹក​ត្រី​ជាង ១០​នាក់​ទៀត បាន​យក​រថយន្ត​ជាច្រើន​គ្រឿង មក​បិទផ្លូវ​ជាតិ​លេខ​៦ នៅ​ចំណុច​ឃុំ​ល្វា ស្រុក​ពួក ដើម្បី​ទាមទារ​រក​យុត្តិធម៌ និង​សុំ​ឲ្យ​អគ្គស្នងការ នគរបាលជាតិ ដាក់​ពី​ន័យ​លោក ងួន​បូរ៉ា ។​

18-12-2013

​ករណី​ធ្វើបាតុកម្ម​បិទផ្លូវ​ជាតិ​លេខ ៦​នេះ បានធ្វើ​ឡើង​នៅ​ចំណុច ភូមិ​ប៉ាក់​ប៉ាន់ ឃុំ​សសរ​ស្ត​ម ស្រុក​ពួក ដែលមាន​ចម្ងាយ​ជាង ២០​គីឡូម៉ែត្រ ខាងលិច​ក្រុង​សៀមរាប ទល់មុខ​ផ្លូវ​ចូល​វត្ត ប្រាសាទ ដែលជា ទីតាំង​ឈរជើង របស់​នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែលជា​ប៉ុស្តិ៍​ជជុះ​ឡើង​ដុះ​ស្លែ​ទៅហើយ​។ ដោយមាន​ការ សម្របសម្រួល​ពី​អាជ្ញាធរ ក្រុមអ្នកតវ៉ា​បាននាំគ្នា​រំសាយ ហើយ​ទៅ​ដាក់ពាក្យ​បណ្តឹង នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ពួក​។ តាម​ពាក្យបណ្តឹង​នោះ បាន​បញ្ជាក់ថា រថយន្ត​ជនរងគ្រោះ​ដែលជា​អ្នក​ដឹក​ត្រី ម៉ាក​កាមរី​៩៥ ចង្កូត​ស្ដាំ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 2A-2839 ។ ចំណែក​រថយន្ត របស់​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ម៉ាក​កាមរី ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ ង​-៣១២២​ភ​.​ភ​២ ស៊េរី​ចាស់ ត្រូវបាន​នាំយកមក​រក្សាទុក នៅ​អធិការ​ស្រុក​ពួក​។​

 

​ជនរងគ្រោះ​ជាដើម​បណ្តឹង មានឈ្មោះ ភ​ន់ សុផល ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​ទឹកថ្លា ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប បាន​ប្ដឹង​ឈ្មោះ ងួន បូរ៉ា ជា​អ្នកកាន់កាំភ្លើង និង​គូកន​ម្នាក់ទៀត មិន​ស្គាល់ឈ្មោះ ជា​អ្នក​វាយ​ត្រូវ​ភ្នែក​ជនរងគ្រោះ ហើយ​ចំណុច​ទីតាំង​ដែល​បង្កហេតុ​នោះ គឺ​នៅ​ខាងលិច​ផ្សា​រសសរ​ស្ត​ម កាលពី​វេលា​ម៉ោង ៣​ទៀបភ្លឺ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៣​។ គេ​ដឹងថា​ឈ្មោះ ងួន បូរ៉ា ជា​មន្ត្រីនគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ​ពាក់​ស័ក្តិ​៣ ជាម​នុស្ស​ជំនិត​របស់លោក យិន ប្រសិទ្ធ បាន​បង្ក​ព្យុះភ្លៀង​នៅ ប៉ែក​ខាងលិច​ខេត្តសៀមរាប ធ្វើ​ឲ្យ​ក្រុម​អ្នករកស៊ី ដឹកជញ្ជូន​ទំនិញ ក្តៅក្រហាយ​យ៉ាងខ្លាំង តែ​លោក យិន ប្រសិទ្ធ នៅតែ​ឱបក្រសោប​ឈ្មោះ ងួន បូរ៉ា ដែលជា​ជើង​ខ្លាំងពូកែ​កាប់​ដាវ ប្រមូល​សេដ្ឋកិច្ច​យកទៅ​បង់​ជូន​ថ្នាក់លើ​។​

 

​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ត្រី បន្លែ ផ្លែឈើ តាម​រថយន្ត​តូចៗ​ជាច្រើន កំពុង​រង​នូវ​ការ​កោសរូស បង្ខំ​ឲ្យ​បង់លុយ​ក្រៅផ្លូវការ តាមរបៀប​ពុករលួយ ពី​សំណាក់​នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលមាន​ប៉ុស្តិ៍​ប្រចាំការ នៅ​ស្រុក​ពួក គ្មាន​ការយោគយល់ ចំពោះ​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ ដែល​ពេលខ្លះ​សឹង​ថា​រកប្រាក់​ចូល​ផ្ទះ សឹង​មិនបាន​នោះទេ​។ ក្នុង​អាណាចក្រ​ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ស្ថិតក្រោម​ការគ្រប់គ្រង ចាត់ចែង​ផ្តាច់មុខ​របស់លោក យិន ប្រសិទ្ធ ដែល​គេ​និយម​ហៅថា​មេ​ប៉ូលិស​សេដ្ឋកិច្ច ៣​ខេត្ត ហើយ​ភាគច្រើន​មន្ត្រី​ដែល​លោក យិន ប្រសិទ្ធ ចាត់តាំង​ឲ្យ​ចុះទៅ​ឈរជើង តាម​ដងផ្លូវ​ជាតិ​សំខាន់ៗ សុទ្ធសឹងតែ​ជាម​ន្ត្រី ពូកែ​កាប់​ដាវ មិនចេះ​និយាយ​ហេតុផល​នោះទេ ក្រៅពី​គំរាម​បង្ខំ​ឲ្យ​បង់លុយ តាមរបៀប​ឆៅៗ​។​

 18-12-2013 (1)

​ដូចជា​ករណី​ឈ្មោះ ងួន បូរ៉ា ជាដើម​ធ្លាប់មាន​ពាក្យបណ្តឹង សឹង​រាប់​ភ្លេច​ទៅហើយ ប៉ុន្តែ​លោក យិន ប្រសិទ្ធ នៅតែ​ឱបក្រសោប​មន្ត្រី​ខិលខូច ដែល​ពូកែ​រក​ផលប្រយោជន៍ ឲ្យ​គាត់​ដដែល​។ ក្នុងការ​កែទម្រង់​កាល​ពី​ពេល​ថ្មីៗ​នេះ​សម្តេច ហ៊ុន សែន បានចេញ​បទបញ្ជា ឲ្យ​លុបបំបាត់​អំពើពុករលួយ ជាពិសេស​លុបបំបាត់​ប​ញ្ហា កុងត្រូលជជុះ ឲ្យ​មាន​ប្រសិទ្ធភាព ព្រោះ​វា​ជា​រឿង​ដដែលៗ ប៉ុន្មាន​អាណត្តិ​មកហើយ ប៉ុន្តែ​លោក យិន ប្រសិទ្ធ មិនបាន​ឈឺក្បាល​វិលមុខ ចំពោះ​វិធានការ​កែទម្រង់ របស់​ថ្នាក់លើ​នោះទេ ។ គេ​ជឿជាក់ថា លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​ពី​ភាពអនាធិបតេយ្យ និង​ការដាក់​ប៉ុស្តិ៍​ជជុះ​គាប​ជំរិត ក្រុម​អ្នករកស៊ី​ដឹកទំនិញ និង​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី​ជំនិតៗ របស់លោក យិន ប្រសិទ្ធ នោះទេ ព្រោះ​រឿងរ៉ាវ​កើតមាន​ដដែលៗ ផ្តើមចេញពី​ភាព​ក្រអឺតក្រទម របស់លោក យិន ប្រសិទ្ធ តែម្តង​៕

 

Leave a Reply

(*) Required, Your email will not be published