ក្រុមចោរ​ញី​ឈ្មោល​ជំនាញ​គាស់​ទ្វារផ្ទះ ចូលទៅ​គាស់​ទូដែក មិន​សម្រេច​ជាប់​ខ្នោះ​ប៉ូលិស​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ក្រុមចោរ​ញី​ឈ្មោល​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ភ្លាមៗ ខណៈដែល​ក្រុមចោរ​នេះ​កំពុង​គាស់​ទ្វារផ្ទះ​ចូលទៅ​គាស់​ទូដែក​តែ​មិន បា ន​សម្រេច ។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ៩ និង ២០ នាទី​ព្រឹក ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះ​លេខ​៥៦ ផ្លូវ​លេខ​២០១៤ ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

 

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ទី​១-​ទូច ស្រី​លីន ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​អ៊ុតសក់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទី​២-​ឈ្មោះ កែវ សុខា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ និង​មាន​ស្រុកកំណើត​ភូមិ​កោះដាច់ ឃុំ​កោះដាច់ ស្រុក​មុខកំពូល ខេត្ដ​កណ្ដាល និង​ឈ្មោះ វិ​ន អាយុ​៣២​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ បាន​រត់គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។ ចំណែក​ឈ្មោះ ជឹម ចិន្ដា ភេទ​ប្រុស អាយុ ៥០ ឆ្នាំ ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ​។​

 

​តាម​របាយការណ៍​សម​ត្ថ​កិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនេះ គេ​ឃើញ​ជនសង្ស័យ​ទាំង​៣​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ ១២៥ ស៊េរី​ឆ្នាំ​២០០៤ នៅ​ចំណុចកើតហេតុ​ខាងលើ​ដោយ​ជិះ​ក្រឡឹង​នៅក្នុង​ភូមិ​ទៅវិញទៅមក​ជាច្រើនលើក​ច្រើនសា ដើម្បី​មើល​ភូមិសាស្ដ្រ​និង​ផ្ទះ ។ លុះ​ជិះ​មកដល់​ផ្ទះកើតហេតុ​ខាងលើនេះ​ជនសង្ស័យ​ទាំង​៣​នាក់​បាន​ក្រឡេកឃើញ​ផ្ទះ​ជនរងគ្រោះ​បាន​ចាក់សោ​ទ្វារផ្ទះ មិនឃើញ​មាន​មនុស្ស​នៅ ទើប​ពួកគេ​ចាប់ផ្ដើម​គាស់​សោ​ទ្វារផ្ទះ​ពេល​គាស់​បាន ហើយក៏​ចូលទៅ​ដល់​ក្នុងផ្ទះ​យក​ញញួរ​វាយ ទូដែក​ដើម្បី​យកលុយ​ដោយ​ក្នុងនោះ​ពួកគេ​ម្នាក់​ឈ្មោះ វិ​ន ដែល​រត់​បាត់​នោះ​ជា​អ្នក​មើលផ្លូវ ។ ខណៈដែល​ជនសង្ស័យ​២​នាក់ ដែលមាន​ស្ដ្រី​ម្នាក់​ផង​ចូលទៅ​គាស់​ទូដែក នោះ បានធ្វើ​ឱ្យឮ​សំឡេង​ដល់ផ្ទះ​អ្នកជិតខាង ចេញ​អើត​មក​មើលឃើញ​សកម្មភាព​បែបនេះ ក៏បាន​ទូរស័ព្ទ​ប្ដឹង​នគរបាល​ប៉ុស្ដិ៍ ក្រាំងធ្នង់​ឱ្យចេញ​មកជួយ​អន្ដរាគមន៍​ជាបន្ទាន់ ។​

 

​ប្រភពព័ត៌មាន​ដដែល​បានឱ្យដឹង​ទៀតថា ខណៈដែល​នគរបាល​ប៉ុស្ដិ៍​មកដល់​ធ្វើឱ្យ អ្នក​មើលផ្លូវ​ដឹងខ្លួន​ទាន់​រត់​គេចខ្លួនបាត់ ដោយឡែក​ជនសង្ស័យ​២​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នៅ​កន្លែងកើតហេតុ និង​រឹបអូស​បាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CC-0420 រួម​នឹង​វត្ថុតាង​មួយចំនួនទៀត​។​

18-12-2013

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ត្រូវ​នគរបាល​ប៉ុស្ដិ៍​ក្រាំងធ្នង់​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន ដើម្បី​ស្វែងរក​ជនសង្ស័យ​ម្នាក់ទៀត និង​ចាត់ការ​តាមច្បាប់​បន្ដ​៕

 

Leave a Reply

(*) Required, Your email will not be published