អតីត​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​របស់​រដ្ឋ​ពីរ​នាក់ ត្រូវ​តុលាការ​វៀតណាម កាត់ទោស​ប្រហារជីវិត ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​

, , Leave a comment

​ប្រទេស​វៀតណាម ៖ យោងតាម​គេហទំព័រ​វៀតណាម​មួយ​ឈ្មោះ tuoitrenews.vn បាន​រាយការណ៍​ថា លោក Duong Chi Dung អតីត​ប្រធាន​ក្រុម​ដឹ​ក​ជ​ញ្ជូ​ន​របស់​ក្រុមហ៊ុន​រដ្ឋ​ឈ្មោះ​Vinalinesនិង​លោក Mai Van Phuc អតីត​អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​នេះ ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ដោយ​ចាក់​ថ្នាំ​បំពុល ។​

18-12-2013 (1)

​តុលាការ​វៀតណាម​បាន​កាត់ទោស​ប្រហារជីវិត​អតីត​នាយក​គ្រប់គ្រង​ចំនួន​២​នាក់ នៃ​ក្រុមហ៊ុន​ដឹកជញ្ជូន​រដ្ឋ​មួយ​របស់​វៀតណាម ពីបទ​ប្រព្រឹត្ត​អំ​ពើ​ពុ​ក​រ​លួ​យ​ បន្ទាប់ពី​រកឃើញថា ពួកគេ​បាន​លួច​បន្លំ​យកលុយ​រដ្ឋ​ប្រមាណ VND 366 ពាន់​លាន ( 17.26 លាន​ដុល្លារ អាមេរិក ) និង​សរុប​ចំនួន 1,666 លាន​ដុល្លារ ។ យ៉ាងណាក៏ដោយ ទណ្ឌិត​ទាំងពីរ​នាក់​មាន​ពេល​១៤​ថ្ងៃ ដើម្បី​ប្តឹង​ឧទ្ធរណ៍​។​

 

​តុលាការ​ក៏បាន​កាត់ទោស​មនុស្ស​៨​នាក់​ផ្សេងទៀត ឲ្យ​ជាប់គុក​ច​ម្លោះ​ពី​៤​ឆ្នាំ ទៅ​២២​ឆ្នាំ ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​ដូចគ្នា នៅក្នុង​ក្រុមហ៊ុន​រដ្ឋ​នេះ​ផ​ង​ដែ​រ ​។ ប្រធាន​ចៅក្រម​បាន​និយាយថា ការកាត់ទោស​ធ្ងន់ធ្ងរ​បែបនេះ គឺ​ចាំបាច់​ត្រូវតែ​ធ្វើឡើង ដើម្បី​បន្ត​យុទ្ធនាការ​លុបបំបាត់​អំពើពុករលួយ​។​

 18-12-2013 (2)

​គួររំលឹកថា កាលពី​ខែ​មុន អតីត​នាយក​ធនាគារ​រដ្ឋ​ម្នាក់ និង​ដៃគូ​ពាណិជ្ជកម្ម​ម្នាក់ទៀត ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ផងដែរ ដោយសារតែ​កា​រ​លួ​ច​ប​ន្លំ​​លុយ​៕

 

Leave a Reply

(*) Required, Your email will not be published