លោក សូ​យ សារិទ្ធ ជា​នាយ​ខណ្ឌ​​​រ​ដ្ឋ​បា​ល​​ព្រៃ​ឈើ​​ខេ​ត្ត​ក្រ​ចេះ បើកដៃ​លោក​សក្តិ ៥ ថន ប៊ុន​ធី ហៅ​ធី​បាញ់​រកស៊ី​ដឹកឈើ​ប្រណីត​កក្រើក​ភូមិភាគ​ឦសាន

, , Leave a comment

​ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​ពី​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា លោក​សក្តិ​៥ ថន ប៊ុន​ធី​ហៅ ធី​បាញ់ បាន​ដឹកជញ្ជូន​ឈើ​សឹង​រាល់​យប់​គឺ​ដឹកឈើ​ប្រណីត​តាម​រថយន្ត​សាំ​យ៉ុង ឬ​តា​កូ​ម៉ា​ក្នុង​មួយថ្ងៃ​ចំនួន​៤​គ្រឿង ទៅ​៦​គ្រឿង​ចេញពី​រលួស ឬ​ស្រែ​ស្បូវ​ស្រុក​សំបូរ ខេត្តក្រចេះ ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម ដោយ​ឆ្លងកាត់​ខេត្តក្រចេះ និង​ស្រុក​ស្នួល យ៉ាង​រលូន​ដោយ​មិនមាន​បញ្ហា​អ្វី​ឡើយ​ដោយសារ​មានការ​បើកដៃ​ពី​សមត្ថកិច្ច​តាម​ដងផ្លូវ និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មាន​លោក សូ​យ សារិទ្ធ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ  និង​លោក ព្រាប សុធា​រា ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​។​

14-12-2013 (2)

​សេចក្តីរាយការណ៍​បន្ត​ទៀតថា​សព្វថ្ងៃនេះ​លោក​សក្តិ​៥ ថន ប៊ុន​ធី ហៅ​ធី បាញ់ ប្រើ​ស្បែក​ជា​យោធា និង​មាន​មេការ​ឈ្មោះថា​ជា​អ្នក​ចែក​លុយ​ឲ្យ​សមត្ថកិច្ច​តាម​ដងផ្លូវ​ហើយ ធី​បាញ់​ជា​អ្នក​ចេញមុខ​ចែក​ចាយលុយ​សមត្ថកិច្ច ឬ​អស់​លោកធំ​អង្គុយ​នៅ​ការិយាល័យ​កំពុង​ធ្វើជា​ឈ្មួញ​ចេញមុខ​ចេញ​មាត់​ជាងគេ ក្នុង​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​មាន​ធ្នង់ បេង​ចេញពី ស្រុក​សំបូរ តាម​រថយន្ត​ទំនើបៗ ឡើងមក​ខេត្តក្រចេះ​ឆ្ពោះទៅ​ប្រទេស​វៀតណាម គឺ​មិន​លោះ​ថ្ងៃ​ណា​ឡើយ ទាំង​ពេល​ភ្លៀង​ខ្លាំង មាន​រន្ទះបាញ់ ឬ​ខ្យល់ព្យុះ​ក៏​លោក ធី បាញ់ នៅតែ​ធ្វើការ​ដឹកជញ្ជូន​យ៉ាង​រលូន​បំផុត​។ ដៃគូ​រកស៊ី​ឈើ​ខុសច្បាប់​របស់ ធី បាញ់ គឺ​ឈ្មោះ ធា បាក់ ដែល​ត្រូវជា​បងប្អូន​នឹង​គ្នា​ហើយ​ធា​បាក់​គឺជា​អ្នកដើរ​ប្រមូល​ទិញ​ឈើ​ប្រណីត​ខុសច្បាប់​នៅ​ខេត្តស្ទឹងត្រែង ហើយ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ពេលខ្លះ​មិនដែល​ហ៊ាន​ត្រួតពិនិត្យ ឬ​ហើបមាត់​ពី​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់លោក ធី បាញ់ នោះទេ ជាពិសេស គឺ​លោក​អ៊ីវ ឯក​វ​ត្តី ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង លោក សូ​យ សារិទ្ធ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ  និង​លោក ព្រាប សុធា​រា ប្រធាន​ផ្នែករ​ដ្ធ​បាល​ព្រៃឈើ​ខេត្តក្រចេះ​គឺ ទី​១-​ដោយសារតែ​លោក ធី បាញ់ មាន​លុយ​បិទមាត់​សមត្ថកិច្ច​អស់ទាំងនោះ និង​ទី​២-​លោក ធី បាញ់ មាន​ស្បែក​ជា​យោធា​និង​មាន​ថ្នាក់លើ​របស់គាត់​ពាក់​ផ្កាយ​បី​ជួយ​ជ្រោមជ្រែង​។

 

​គួររម្លឹកថា ក្រោយ​ការបង្ក្រាប​សកម្មភាព​ដឹកជញ្ជូន​ឈើ​គ្រញូង​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៣ ដោយមាន​ការឃាត់ខ្លួន​មនុស្ស​ចំនួន​៥​នាក់ រួមមាន​ជនជាតិ​ចិន​ចំនួន​៤​នាក់ និង​ខ្មែរ​ម្នាក់​ពីបទ​ពាក់ព័ន្ធ​ការ​លាក់ទុក​ឈើ​គ្រញូង​ជាង​១០ តោន​នៅក្នុង​ផ្ទះសំណាក់​នៅ​ក្រុង​ស្ទឹងត្រែង​ជា​ផ្ទះសំណាក់​លោក យ៉ា យឿន អតីត​មេ​ប៉េអឹម​ស្រុក​សេ​សាន​គេ​ដឹងថា ជំនួញ​ឈើ​គ្រញូង​របស់​មេ​ឈ្មួញ ធី បាញ់ ត្រូវបាន​វែកមុខ ។ ប៉ុន្តែ​នៅពេលនេះ ធី បាញ់ កំពុង​បន្ត​អាជីព​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ខេត្តស្ទឹងត្រែង​ឬ​ខេត្តក្រចេះ ដើម្បី​នាំចេញ​ទៅ​ប្រទេស​វៀតណាម​យ៉ាង​អនាធិបតេយ្យ​បំផុត​គ្មាន​នរណា​ហ៊ាន​ហើបមាត់​ទេ ព្រោះ ធី បាញ់ បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដើម្បី​សម្របសម្រួល​កុំ​ឲ្យ​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់ខ្លួន​មាន​បញ្ហា​ដូចពេលមុន ។ ការដឹកជញ្ជូន​ឈើ​គ្រញូង​តាម​រថយន្ត​សាំ​យ៉ុង ឬ​ឡិច​ស៊ី​ស ឡង់​គ្រី​ស័​រ របស់លោក ធី បាញ់ បាន​រៀប​ចេញ​ជា​ក្បួន​ដឹកជញ្ជូន​ឈើ​គ្រញូង​ចេញ​ម្តង ៤​ទៅ​៦​គ្រឿង ហើយ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ទទួលបាន​ដំណឹង​ជាមុន​សម្រាប់​ការដឹកជញ្ជូន​ឈើ​របស់លោក ធី បាញ់ ដែល​គេ​និយាយ​តាមរបៀប​សាមញ្ញ​ថា​ការដឹកជញ្ជូន​ឈើ​ធ្វើឡើង​តាមបែប​បទ មិន​ប្រថុយ​លោតឆ័ត្រ​ដូចពេលមុនៗ​ទៀត​ទេ ដូច្នេះហើយ​បានជា​លោក ធី បាញ់ អាច​ដំណើរ​ការរកស៊ី​ដឹកជញ្ជូន​ឈើ​គ្រញូង​ឡើងវិញ ហើយ​មាន​សកម្មភាព​ខ្លាំងក្លា​ជាង​ពេលមុន​។ គេ​នៅ​ចាំបាន​ថា លោក ធី បាញ់ បាន​ចំណាយ​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​សម្របសម្រួល​ធានា​ជនជាតិ​ចិន និង​ជនជាតិខ្មែរ​សរុប​ចំនួន​៥​នាក់ ឲ្យ​រួច​ផុតពី​ទោសពៃរ៍ ឬ​ការចោទប្រកាន់​តាមផ្លូវ​តុលាការ ក្រោយពេល​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន និង​រឹបអូស​យក​ឈើ​គ្រញូង​កាលពី​ខែកុម្ភៈ​កន្លងទៅនេះ ជា​ពិ​សេ​លោក ធី បាញ់ បាន​ចំណាយ​ប្រាក់​ដើម្បី​កុំ​ឲ្យ​សារព័ត៌មាន​មួយចំនួន​ផ្សព្វផ្សាយ​រឿងនេះ​ខ្លាច​ដឹង​ដល់​ថ្នាក់លើ​។

 

​ប្រតិបត្តិ​ការបង្ក្រាប និង​រឹបអូស​យក​ឈើ​គ្រញូង​របស់លោក ធី បាញ់ ប្រមាណ​ជាង​១០​តោន កាលពី​ខែកុម្ភៈ គឺជា​ការ​កាច់​បំបាក់​ធ្មុង​លោក ធី បាញ់ មិន​ឲ្យ​ក្រអឺតក្រទម​ដូចពេលមុនៗ​ទៀត​ទេ​ជាក់ស្តែង​ពេល​ចាប់ផ្តើម​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​សាជាថ្មី​គេ​សង្កេតឃើញ​លោក ធី បាញ់ ហាក់ដូចជា​បន្ទន់ឥរិយាបថ និង​ទន់ភ្លន់​ជាង​មុន មិន​ហ៊ាន​រកស៊ី​ដឹកជញ្ជូន​ឈើ​លោតឆ័ត្រ​ដូចពេលមុនៗ​ទៀត​ទេ​គឺ​លោក ធី បាញ់ ចេះ​ចែករំលែក​ផលប្រយោជន៍​ឲ្យ​ទៅ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ ព័ន្ធ​ដើម្បី​កុំ​ឲ្យ​មាន​ឧបសគ្គ​កើតឡើង សាជាថ្មី​ម្តងទៀត​។ ការចាប់ផ្តើម​មុខ​ជំនួញ​រកស៊ី​ដឹក​ក​ជញ្ជូន​ឈើ​គ្រញូង​ពី​ខេត្តស្ទឹងត្រែង​ឆ្លង​ចូល​ខេត្តក្រចេះ​ដើម្បី​នាំ​ចេញទៅ​ស្រុក​យួន​នៅពេលនេះ​គេ​ដឹងថា​លោក ធី បាញ់ កំពុង​ស្រង់ដើម​ចំពោះ​ការខាតបង់​នៅពេលដែល​មានការ​បង្ក្រាប​ជំនួញ​ឈើ​ខុសច្បាប់​របស់គាត់​កាលពី​ថ្ងៃទី​២២ ខែ កុម្ភៈ កន្លងទៅនេះ​ដែល​គិត​ជា​ទឹកប្រាក់​រាប់លាន​ដុល្លារ​អាមេរិក​។

 

​ការបង្ក្រាប​ជំនួញ​ឈើ​របស់លោក ធី បាញ់ កាលនោះ​មិនមាន​ប្រយោជន៍​អ្វី​ទេ គ្រាន់តែ​ធ្វើឡើង​ដើម្បី​បំបាក់​ធ្មុង​លោក ធី បាញ់ កុំ​ឲ្យ​យក​ឥទ្ធិពល និង​ស្បែក​ជា​យោធា​ទៅរក​ស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​អនាធិបតេយ្យ​ខ្លាំងពេក ហើយក៏​ជា​ឱកាស​ដែល​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ប្រមូល​លុយ​ពី​លោក ធី បាញ់ យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​យ៉ាង​ងាយស្រួល​បំផុត ទើប​មកដល់ពេលនេះ ធី បាញ់ មានឱកាស​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​កាន់តែ​គគ្រឹកគគ្រេង​ខ្លាំង​ជាង​ពេលមុន​ទៅទៀត ក៏​ព្រោះតែ​លោក ធី បាញ់ មិន​ក្រែង​ញញើត​ចំពោះ​បទបញ្ជា​លេខ​០១ របស់​ប្រមុខ​រាជរដ្ឋាភិបាល​នោះទេ​។
​លោក ធី បាញ់ មាន​ក្របខណ្ឌ​ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ ៥ និង​ជា​ជំនួយការ​ផ្ទាល់​របស់លោក​ផ្កាយ​៣​ម្នាក់ ហើយ​គេ​មិន​ច្បាស់​ទេ​ថា​តើ​ក្នុង​មួយខែៗ​លោក ធី បាញ់ បានផ្តល់​ផលប្រយោជន៍​យកទៅ​ជូន​លោក​ផ្កាយ​៣​ម្នាក់​នោះ ប៉ុន្មាន​ម៉ឺន​ដុល្លារ​នោះទេ បានជា​លោក ធី បាញ់ អាច​យក​ស្បែក​ជា​យោធា និង​យក​ងារ​ជាទី​ប្រឹក្សា​របស់លោក​ផ្កាយ​៣​ម្នាក់​នោះ​ទៅ​ពង្រឹងពង្រីក​មុខ​ជំនួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់ខ្លួន​កាន់តែ​អនាធិបតេយ្យ​ខ្លាំង​ឡើង​។

14-12-2013 (1) 

គេ​លើក​ជា​សំណួរ​ថា តើ​បទបញ្ជា​លេខ​០១ របស់​នាយករដ្ឋមន្ត្រី​សម្តេច​តេ​ជោ ហ៊ុន សែន អាចមាន​ឥទ្ធិពល​បង្ការ​បង្ក្រាប និង​ទប់ស្កាត់​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់លោក ធី បាញ់ បាន​ឬក៏​អត់​ព្រោះ​ភាពអនាធិបតេយ្យ​នៃ​ការដឹកជញ្ជូន​ឈើ​គ្រញូង​តាម​រថយន្ត​ទំនើបៗ​ពី​ខេត្តស្ទឹងត្រែង​ឆ្លង កាត់​ខេ​ត្ត​ក្រចេះ​នាំចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ស្រុក​ស្នួល​ដែល​លោក ធី បាញ់ កំពុង​ធ្វើ​នៅពេលនេះ​មាន​ទំហំធំធេង​និង​ព្រហើន​បំផុត​ចំពោះ​ការ​រឹត ប​ន្តឹ​ង​របស់​រាជរដ្ឋាភិបាល ដែល​ទាមទារ​ឲ្យ​ថ្នាក់លើ​ត្រួត​ពិនិត្យមើល​ភាពអនាធិបតេយ្យ​របស់​លោក ធី បាញ់ ឡើងវិញ​ជាបន្ទាន់​កុំ​ឲ្យ​ប្រជាពលរដ្ឋ​រិះ​គ​ន់​ថា ព្រោះតែ​សំអាង​លើ​ស្បែក​ជា​យោធា​និង​អាង​មានការ​បើកដៃ​ពី លោក សូ​យ សារិទ្ធ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​នោះ ធី បាញ់ អាចធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​៕

 

Leave a Reply

(*) Required, Your email will not be published