រាជធានីភ្នំពេញ ៖ ការធ្វើចំណាកស្រុកទាំងស្របច្បាប់ ទាំងខុសច្បាប់សុទ្ធតែដើម្បីក្រពះ អ្វីដែលសំខាន់ការធ្វើចំណាកស្រុកទោះបីជាពលករបម្រើការនៅក្រៅប្រទេសក៏ពិតមែន ប៉ុន្តែអ្វីដែលត្រូវដោះស្រាយនោះ គឺលិខិតឆ្លងដែន ។ ទៀតសោតលិខិតឆ្លងដែលធ្វើឡើងនោះតែងតែមានភាពមិនប្រក្រតី ទាំងសុពលភាព និងទាំងតម្លៃ ។
ថ្មីៗនេះមានការផ្សព្វផ្សាយពីភាពមិនប្រក្រតីនៃតម្លៃដែល បានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកដែលមានរូបសម្តេចតេជោ ដែលមានអាសយដ្ឋាន Samdech Hun Sen, Cambodian Prime Minister ខ្លឹមសារនោះបានបង្ហាញពីភាពអសកម្មមួយចំនួនរបស់មន្ត្រីក្រោមឱវាទ ពីតម្លៃលិខិតឆ្លងដែន និងរយៈពេលនៃការធ្វើ ។ ទោះបីសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសតាមទូរទស្សន៍ថា មិនយកប្រាក់ថ្លៃធ្វើលិខិតឆ្លងដែនចំពោះពលរដ្ឋខ្មែរដែលជា និស្សិត ឬជាពលករ ដែលទៅបន្តការសិក្សា ឬធ្វើការនៅបរទេសក៏ពិតមែន តែជាក់ស្តែងវិញ គឺមន្ត្រីទាំងនោះគឺយកតម្លៃពេញតែម្តង។
បន្ទាប់ពីរដ្ឋាភិបាលអាណត្តិថ្មីនេះ ដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការកំណែទម្រង់ស៊ីជម្រៅ ហេតុអ្វីបានជាការិយាល័យលិខិតឆ្លងដែនបានអនុវត្តដែរឬទេ? ប៉ុន្តែហេតុអ្វីនៅតែមានព័ត៌មានលេចឮដដែល ហើយអត្ថន័យដែលបង្ហាញក្នុងការផ្សព្វផ្សាយដូចខាងក្រោម ៖
លិខិតពីប្រជាពលរដ្ឋ
សូមសម្តេចជ្រាប និងមេត្តាជួយពលករក្រីក្ររខ្មែរ អំពី Passport:
សូមគោរពជូនសម្តេច ប្រជាពលរដ្ឋ ជាពិសេស ពលករ កម្មករកម្ម ការនីពុំមានលុយគ្រប់គ្រាន់បង់អោយមន្ត្រីខិលខូចទេ ។
ខាងក្រោមគឺជារយៈពេលនៃការធ្វើលិខិតឆ្លងដែន និងតម្លៃ (ប្រហាក់ប្រហែល)៖
– រយៈពេល១ខែ ឬ ៥០ថ្ងៃ ឬជាង ២ខែ តម្លៃ 135$
– រយៈពេល២សប្តាហ៍ តម្លៃ 290$
– រយៈពេល៣ថ្ងៃ តម្លៃ 380$
– រយៈពេល១ថ្ងៃ តម្លៃ 480$
ម៉ោងធ្វើការ៖(ព្រឹកៈ ៨ ដល់ម៉ោង ១០, រសៀលៈ ២ ដល់ម៉ោង ៤)
ពេលខ្លះ ពលករ ដែលចេញទៅធ្វើការនៅបរទេសដូចជា ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, កូរ៉េ… ត្រូវចំណាយថ្លៃធ្វើលិខិតឆ្លងដែនចាប់ពី 150 USD ឡើងទៅ ។
ទោះបីសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសតាម ទូរទស្សន៍ថា មិនយកប្រាក់ថ្លៃធ្វើលិខិតឆ្លងដែនចំពោះពលរដ្ឋខ្មែរដែលជា និស្សិត ឬ ជាពលករ ដែលទៅបន្តការសិក្សា ឬធ្វើការនៅបរទេសក៏ពិតមែន តែចំនែកការពិតនិងជាក់ស្តែងវិញគឺមន្ត្រីទាំងនោះគឺយកតម្លៃពេញតែម្តង។
សបញ្ជាក់ឃើញថា ប្រសាសន៏សម្តេចនាយករដ្ឋមន្ត្រី គឺនាយកដ្ឋានធ្វើ passport មិនបានអនុវត្ត៍ជាក់ស្តែងឡើយ រួមទាំងលោក គាត ឈន់ ដែលកាលណោះបានឆ្លើយនៅចំពោះមុខសម្តេចហ៊ុនសែនថា មិនមានយកប្រាក់នោះទេ ។
សូមរដ្ឋមន្ត្រីដែលនៅជួរ CPP & អ្នកគាំទ្រនយោបាយ CPP ជួយពិនិត្យរឿងលិខិតឆ្លងដែននេះផង ។
សូមអរគុណសម្តេចដែលយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋនិងពលករក្រីក្រខ្មែរ ៕