សមត្ថកិច្ច​ឃាត់ខ្លួន​ក្មេង​ទំនើង និង​ធ្វើ​ការអប់រំ ក្នុងករណី​អុកឡុក និង​ជម្លោះ​ក្នុង​វង់​ផឹកស៊ី​

, , Leave a comment

​ខេត្ដ​សៀមរាប ៖ ក្មេង​ទំនើង​ទាំង ៨ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន និង​អប់រំ​ណែនាំ ដែល​ក្រុម​ក្មេង​ទំនើង​ទាំងនេះ​បានធ្វើ​សកម្មភាព​អុកឡុក​ក្នុង​ហាង​ខារ៉ាអូខេ​មួយកន្លែង​ក្នុង​ក្រុង​សៀមរាប ។ ការឃាត់ខ្លួន​ក្មេង​ទំនើង​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិតនៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្ដ​សៀមរាប ។​

 

​ក្មេង​ទំនើង​ទាំង​៨ នាក់​ដែល​ឃាត់ខ្លួន​នោះ​មាន ទី​១-​ឈ្មោះ ភា​ជ គឹម​ហឿង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូទ្រ និគម ខេត្ដ​សៀមរាប​, ទី​២-​ឈ្មោះ ឈឿង សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់ នៅ​ភូមិ​-​ឃុំ​ខាងលើ​, ទី​៣-​ឈ្មោះ ពៅ ពេជ្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ ភូមិ​-​ឃុំ​ខាងលើ​, ទី​៤-​ឈ្មោះ ឈុត តាន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ភូមិ ខ្ចាស់ ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម​, ទី​៥-​ឈ្មោះ សួន ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៥ ឆ្នាំ រស់នៅ​ភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក សូទ្រនិគម​, ទី​៦-​ឈ្មោះ ឡេង លាភ ភេទ ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ដូន​ហុង ឃុំ ដំ​ដែក ស្រុក​សូទ្រនិគម​, ទី​៧-​ឈ្មោះ លី ជា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម និង​ទី​៨-​ឈ្មោះ ឃន់ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ដំ​ដែក ឃុំ​ដំ​ដែក ស្រុក​សូទ្រ និគម ខេត្ដ​សៀមរាប ។​

17-12-2013

​ក្រោយពី​ខ្លួន​ឃាត់​ក្រុម​ក្មេង​ទំនើង​ទាំងនេះ និង​អប់រំ​ណែនាំ សមត្ថកិច្ច​បាន​ដោះលែង​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​រៀងៗ​ខ្លួន​៕

 

Leave a Reply

(*) Required, Your email will not be published