រុស្សី​បានបង្ហាញ​ទីតាំង​នៃ​កាំជ្រួច​មី​ស៊ី​ល​នុយក្លេអ៊ែរ​របស់ខ្លួន​ដែល​រំកិល​ខិត​ទៅជិត​ព្រំដែន​អឺរ៉ុប​នៅក្នុង​ការឆ្លើយតប​ទៅនឹង​ការដាក់​ពង្រាយ​ដែល​ដឹកនាំ​ដោយ​អាមេរិក​

, , Leave a comment

​ប្រទេស​រុស្ស៊ី ៖ យោងតាម​ទីភ្នាក់ងារ AP បាន​ឲ្យ​ដឹងថា ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​បាន​ផ្លាស់ប្តូរ​ទីតាំង​កាំជ្រួច​មី​ស៊ី​ល​នុយក្លេអ៊ែរ​របស់ខ្លួន​ទៅ​កៀក​ព្រំដែន​របស់ខ្លួន និង​ប្រទេស​អឺរ៉ុប​ហើយ ជា​​កា​រ​ឆ្លើយ​​​បត​ទៅ​​នឹង​ការពង្រាយ​ខែល ​ការពារ​មី​ស៊ី​ល​បន្ថែម​របស់​សហរដ្ឋ​អា​មេ​រិច​នៅ​អឺរ៉ុប​ខាងកើត​ ។ នេះ​បើ​យោងតាម​គេហទំព័រ​ឆា​ណេ​ល​ញូ​អេ​ស៊ា​ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​អង្គារ​ព្រឹក​មិញ​នេះ​។​

 

​កាំជ្រួច​ដែល​ត្រូវបាន​គេ​ដាក់ពង្រាយ​បន្ថែម​ទៅ​កៀក​ប្រទេស​អឺរ៉ុប​ខាងកើត​នោះ​ជា​ប្រភេទ​កាំជ្រួច​ដែលមាន​រង្វង់​វាយប្រហារ​៥០០ គីឡូម៉ែត្រ (​ប្រមាណ ៣១០ ម៉ៃ​យ៍​) ជាមួយនឹង​​ដែល​អាច​ក​ម្ទេច​រាល់​ស្ថានីយ៍​រ៉ា​ដា​នានា ដែល​អា​មេ​រិច​សាងសង់​ជា​ខែល​ការពារ​អឺរ៉ុប (NATO)​។​ ​ទង្វើ​នៃ​ការដាក់​ពង្រាយ​កាំជ្រួច​នេះបាន​នាំឱ្យមាន​ប្រតិកម្ម​ជាខ្លាំង​ពី​ប្រទេសជិតខាង ​។ ប្រទេស​ប៉ូឡូញ បា​ន​​ហៅ​ទង្វើ​របស់មូ​ស្គូ​ថា​ជា​រឿង​រំខាន​មួយ ខណៈដែល អេ​ស្ដូ​នី លី​ទុយ​អា​នី និង ឡា​ទ្វី បានចាត់ទុក​ការ​រំកិល​កាំជ្រួច​នេះ​ថា ជាការ​ប្រកាស អាសន្ន​មួយ​។ អ្នកនាំពាក្យ​ម្នាក់​នៃ​ក្រ​សួ​ង​កា​រ​ប​រ​ទេ​ស​​អា​មេ​រិក ម៉ា​រី ហា​ហ្វ បាន​ថ្លែង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា សហរដ្ឋ​អា​មេ​រិច​ស្នើ ប្រទេស​រុស្ស៊ី ឱ្យ​ឈប់​បោះជំហាន​ទៅរក​ទង្វើ​ណា​ដែល​បង្ក​អស្ថិរភាព​ក្នុង​តំបន់​។​

russia-missiles

​ឆ្លើយតប​នឹង​ការរិះគន់ រួម​នឹង​ប្រតិកម្ម​ពី​ទីជិត​ទី​ឆ្ងាយ ទីក្រុង​មូ​ស្គូ​បាន​ហៅ​ការ​រំកិល​មី​ស៊ីល​របស់ខ្លួន​ថា គ្រាន់​ជាការ​ប្រតិ​ប​ត្តិ​ក្នុង​រង្វង់​ដែន​អធិបតេយ្យ​របស់ខ្លួន ហើយ​បាន​ថ្លែង​ការពារ​បន្ថែមថា​ទង្វើ​របស់ខ្លួន មិនបាន​រំលោភច្បាប់ ឬ​សន្ធិសញ្ញា អន្តរជាតិ​ណាមួយ​នោះទេ​៕

 

Leave a Reply

(*) Required, Your email will not be published