ដោយសារ​សំណួរ​មួយ​ដែល​ទាក់ទង​នឹង​ប្រវត្តិ​ល្ខោនបាសាក់ ធ្វើ​ឲ្យ​លោក អ៊ិត សេដ្ឋា រង​ការរិះគន់​ធ្ងន់ធ្ងរ​ល្បី​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ខណៈពេល​នេះ អ៊ិត សេដ្ឋា ពិធីករ​ដ៏​មាន​ប្រជាប្រិយភាព​ក្នុង​កម្មវិធី “ អ្នកនឹង​ក្លាយជា​សេដ្ឋី ” ដែល​ចាក់ផ្សាយ​ប្រចាំ​ស្ថា​នី​យ៍​ទូ​រ​ទ​ស្ស​ន៍ CTN កំពុង​រង​ការរិះគន់​ធ្ងន់ធ្ងរ អំពី​សំណាក់​មជ្ឈដ្ឋាន​ប្រិយមិត្ត បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (facebook) ថា លោក​បាន​បំភ្លៃ​ប្រវត្តិសាស្ត្រ​នៃ​ល្ខោ​ន​បា​សា​ក់​​ខ្មែរ ដោយ​មិនបាន​សិក្សា​ស្រាវជ្រាវ ឱ្យបាន​ច្បាស់លាស់​។​

​ពិធីករ​ឆ្នើមលោក​ អ៊ិត សេដ្ឋា បានដាក់​សំណួរ​ទាក់ទង​ទៅនឹងប្រវត្តិសាស្ត្រ​សិល្បៈ​ខ្មែរ ដោយ​សួរថា “ តើ​ល្ខោនបាសាក់ មាន​ដើមកំណើត​ពី​ប្រទេស​ណា​? ” ដោយ​ចម្លើយ​ជ្រើសរើស មាន A. វៀតណាម B. ឥណ្ឌា C. ចិន D. អឺរ៉ុប ដូច្នេះ​។ ទើប​មានការ​រិះគន់​ធ្ងន់ធ្ងរ​ថា លោក​បាន​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខុស​ការពិតនៅក្នុង​កម្មវិធី “​អ្នកនឹង​ក្លាយជា​សេដ្ឋី​” ដែល​ចាក់ផ្សាយ​ប្រចាំ​ស្ថានីយ៍ទូរទស្សន៍ CTN កាលពី​រាត្រី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៣ កន្លងមកនេះ (​ដូច​មាន​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ស្រាប់​)​។​

7-12-2013 (2)

​គួរ​បញ្ជាក់ថា អ្នកស្រាវជ្រាវ​មួយចំនួនបាន​លើកឡើងថា ល្ខោនបាសាក់បាន​យកឈ្មោះ​របស់ខ្លួន​ពី​ទីកន្លែង​កំណើត ​នៃ​ទម្រង់​សិល្បៈ​នេះបាន​រីកចម្រើន​ទៅវិញ ពោលគឺ​ល្ខោនបាសាក់​មាន​ដើមកំណើត​នៅ​ស្រុក​បាសាក់​ ខេត្ត​ឃ្លាំង​ទល់មុខ ព្រះ​ត្រពាំង​ កម្ពុជា​ក្រោម ។ ទឹកដី​កម្ពុជា​ក្រោម​នេះ​ ត្រូវបាន​ពួក​អាណានិគមនិយម​បារាំង​ កាត់​ទៅ​ឲ្យវៀតណាម ថ្ងៃទី២១ ខែឧសភា ឆ្នាំ ១៩៤៩ ​។ ឥឡូវ​ស្ថិតនៅ “​ភាគខាងត្បូង​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​សព្វថ្ងៃ​”​។ បាសាក់ ជា​ឈ្មោះ​ទន្លេ​មួយ​ដែលជា ខ្នែង​មួយ​នៃ​ទន្លេមេគង្គ​ទាំង​បួន​ដែល​ប្រសព្វ​គ្នា​នៅ​ភ្នំពេញ “​ចតុម្មុខ​” ។ ទន្លេ​នេះ​បាន​ហូរ​កាត់​ទៅ​ទិស​ខាងត្បូង​ចាក់​ទៅក្នុង​ឈូង​សមុទ្រ​ចិន ហើយ​នៅលើ​ដង​ទន្លេ​នេះហើយ​ដែលជា​ទីតាំង​នៃ​ស្រុក​បាសាក់ ខេត្ត​ឃ្លាំង​ទល់មុខ​នឹង​ខេត្ត​ព្រះ​ត្រពាំង ដែល​ល្ខោនបាសាក់​បានចាប់កំណើត​ឡើង ។ តំបន់​នេះ​ក៏ដូចជា​តំបន់​ដទៃទៀត មាន​ប្រជាជន​ខ្មែរ​រស់នៅ​ច្រើន​ជា​តំបន់​មាន​អារ្យធម៌ និង​មាន​កេរដំណែល​វប្បធម៌​ខ្មែរ​ពី​បរម​បុរាណ​ច្រើន​ដូចជា​ប្រាសាទ ស្រះ​បុរាណ វត្ត​អារាម តន្ត្រី​ច្រើន​វង់ និង​ល្ខោន​ច្រើន​ប្រភេទ ដូចជា​យីកេ​រ្តិ៍ និង​ល្ខោន​យក្ស​រាំ​ជាដើម ។​ល​។ និង ។​ល​។​

ប៉ុន្តែ​មកដល់ពេលនេះ​មិនទាន់​សុំ​ការបកស្រាយ​ពី​លោក​ពិធីករ អ៊ិត សេដ្ឋា បាន​នៅឡើយ​ទេ​៕

7-12-2013 (1) 

 

Leave a Reply

(*) Required, Your email will not be published