បញ្ជូន​ខ្លួន​ជនសង្ស័យ ៤ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​សហការគ្នា​ចាប់រំលោភ​នារី​រងគ្រោះរ​ហូត​បានសម្រេច​គ្រប់ៗ នៅ​កណ្តាល​វាលស្រែ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នូវ​ជនសង្ស័យ​ទាំង ៤ នាក់​ដែល​ពាក់ព័ន្ធ​ករណី​រំលោភ​បូក​លើ​ស្ត្រី​រងគ្រោះ​កាលពី​វេលា​ម៉ោង ១០​យប់​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៣ នៅ​កណ្តាល​វាលស្រែ ស្ថិតនៅក្នុង​សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កន្លងមក ។ នៅ​ព្រឹក​ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ​២០១៣​នេះ​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​បញ្ជូន​ជនសង្ស័យ​ទាំង ៤ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយពី​សាកសួរ និង​កសាង​សំណុំរឿង​ចប់សព្វគ្រប់​ដើម្បី​ឲ្យ​តុលា​ការចាត់​តាម​នីតិវិធី​ច្បាប់​។​

 

​ជនសង្ស័យ​ទាំង​៤​ដែល​ចាប់បញ្ជូន​ខ្លួន​រួមមាន ទី​១-​ឈ្មោះ​ឡុង រ៉ាវុធ ភេទ​ប្រុស អាយុ​២០ ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​អ្នក​ផ្តើម​បទល្មើស ទី​២-​ឈ្មោះ យ៉ា សុខុម ទី​៣-​ឈ្មោះ ផាន់ ចាន់​ធឿន ទី​៤-​ឈ្មោះ សរ ធុន អ្នក​ទាំង​៣​ស្នាក់នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

 

​សូមបញ្ជាក់ថា នៅ​យប់​ថ្ងៃទី​១០ ធ្នូ វេលា​ម៉ោង​១០​យប់ ឈ្មោះ ឡុង រ៉ាវុធ បាន​ស្គាល់​ស្ត្រី​ជា​កម្មករ​រោងចក្រ​ម្នាក់ ដែលជា​ជនរងគ្រោះ នៅ​ហាង​លក់​សាច់ក្រក ម្តុំ​សង្កាត់​កំបូល តាម​ដងផ្លូវ​ជាតិ​លេខ​៤ ហើយ​ក្រោយពី​ផឹកស៊ី​រួច នារី​ជនរងគ្រោះ​ឋិត​ក្នុងស្ថានភាព​ស្រវឹង​ជោក រូបគេ​ក៏បាន​នាំ​ស្ត្រី​រងគ្រោះ​ដឹក​តាម​ម៉ូតូ​១​គ្រឿង ម៉ាក​ស្គុ​ពី ទៅ​វាលស្រែ​មួយកន្លែង​ស្ថិតនៅ​ចំណុចកើតហេតុ​ខាងលើ ហើយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​ទៅលើ​ស្ត្រី​រងគ្រោះ​រហូ​ត​ដ​ល់​​បានសម្រេច ថែមទាំង​ទូរស័ព្ទ​ហៅ​មិត្តភក្តិ​ទៅ​រំលោភ​ទៅលើ​ស្ត្រី​រងគ្រោះ​ម្នាក់​ម្តងៗ រហូត​បានសម្រេច​រៀងៗ​ខ្លួន​យ៉ាង​សប្បាយ ។​

16-12-2013

​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​នារី​រងគ្រោះ ហើយ​សមត្ថកិច្ច​បានធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ឡុង រ៉ាវុធ នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៣ ព្រោះ​ដោយសារ​នារី​រងគ្រោះ​ស្គាល់មុខ ហើយ​ទើប​ឈានទៅ​ឃាត់​យុវជន​៣​នាក់​ជា​បន្តបន្ទាប់ ៕

 

Leave a Reply

(*) Required, Your email will not be published